- 2021-08-27 08:54:54
- ប្រដាល់
ប៊ុន សុធា បើចង់វ៉ៃល្អកុំចាំមានឈ្មោះវ៉ៃទើបចាប់ផ្ដើមហាត់...
- 2021-08-27 08:54:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន សុធា បើចង់វ៉ៃល្អកុំចាំមានឈ្មោះវ៉ៃទើបចាប់ផ្ដើមហាត់...
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្អជង្គង់ និងកែង ប៊ុន សុធា ចែករំលែកបទពិសោធមួយចំនួនដល់ក្មេងៗជំនាន់ក្រោយថាបើចង់វ៉ៃល្អ វ៉ៃខ្លាំងគួរណាស់ប្រឹងហ្វឹកហាត់រហូតកុំចាំដល់ពេលមានឈ្មោះប្រកួតទើបហាត់។
ឆ្លើយតប់ទៅនិងសំនួររបស់លោក Ricky ថាធ្វើយ៉ាងម៉េចឲ្យវ៉ៃល្អ និងរក្សាភាពខ្លាំងនេះបានយូរ? ប៊ុន សុធា ប្រាប់ថាគឺខំប្រឹងប្រែងហ្វឹកហាត់ ពេលទំនេរអត់មានឈ្មោះប្រកួតក៏ដោយត្រូវឆ្លៀតមកហាត់ ឬឡាំគ្នាជានិច្ចនឹងធ្វើឲ្យសមត្ថភាពនៅថេរហើយ។ មួយវិញទៀតការហាត់ជាប់លាប់បែបនេះធ្វើឲ្យកម្លាំងស៊ុហ្វនៅពេញល្អមិនធ្លាក់ ប្រសិនបើត្រូវប្រកួតជំនួសគេវិញគឺអាចឡើងប្រកួតបានទៀត ព្រោះតែការឆ្លៀតហាត់ជាបន្តបន្ទាប់ដោយមិនចាំមានឈ្មោះបែបនេះ។
បញ្ជាក់ដែរថា ប៊ុន សុធា ជាសិស្សគុននៃសមាគមប្រដាល់ក្រសួងការពារជាតិដែលមានគ្រូបង្វឹកលោក ធន់ សុភា និងលោក តឹក ឡៃ។ អ្នកលេងគុនខ្មែររូបនេះជាម្ចាស់ខ្សែក្រវាត់៣គ្រឿង និងជាកីឡាករល្បីឈ្មោះមួយរូបលើប្រភេទទម្ងន់ ៥៧គីឡូក្រាមបច្ចុប្បន្ននេះ៕