- 2021-08-26 04:37:57
- ប្រដាល់
Pacquiao ថាចំណុចនេះទើបធ្វើឱ្យលោកចាញ់ Ugas ដែលជាដៃគូស្រួលវៃបំផុត
- 2021-08-26 04:37:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pacquiao ថាចំណុចនេះទើបធ្វើឱ្យលោកចាញ់ Ugas ដែលជាដៃគូស្រួលវៃបំផុត
ចន្លោះមិនឃើញ
Manny Pacquiao នៅមិនទាន់អស់ចិត្តចំពោះការប្រកួតដែលរូបគេចាញ់កីឡាករគុយបា Yordenis Ugas កាលពីសប្ដា៍មុននោះទេ។
កំពូលអ្នកប្រដាល់ហ្វីលីពីនកំពុងសម្រាកព្យាបាលរបួសមុខដែលត្រូវដេ៥ថ្នេរបស់ខ្លួននៅផ្ទះក្នុងប្រទេសអាមេរិកនៅឡើយទេ។ តែ Pacquiao ក៏បានបង្ហើបពីគម្រោងចង់ប្រកួតម្ដងទៀតជាមួយ Ugas នៅខែមករាដើមឆ្នាំ២០២២ផងដែរ។ កីឡាករវ័យ៤២ឆ្នាំបញ្ជាក់ថា៖ “បាទ ខ្ញុំអាចត្រលប់មកវិញបាននៅខែមករា ខ្ញុំនឹងចាំមើលជាក់ស្ដែងពីវា។ ខ្ញុំដឹងថាខ្ញុំអាចប្រកួតម្ដងទៀតបាន ប្រសិនបើខ្ញុំចង់ វាមិនមានបញ្ហានោះទេ”។ ស្របពេល Ugas វិញ ក៏ធ្លាប់បញ្ជាក់ហើយថារូបគេស្វាគមន៍ការសងសឹកគ្រប់ពេល។
ការចង់ប្រកួតម្ដងទៀតនេះដែរ ក៏ព្រោះតែ Pacquiao គិតថាខ្លួនបានបរាជ័យក្រោមថ្វីដៃរបស់កីឡាករដែលខ្លួនគិតថាងាយស្រួលវាយបំផុត។ ម្ចាស់ជើងឯកច្រើនខ្សែក្រវ៉ាត់រូបនេះនិយាយថា៖ “ខ្ញុំគិតពីការប្រកួត ព្រោះខ្ញុំមិនអាចជឿបានថាដៃគូដែលងាយស្រួលវាយបំផុតរបស់ខ្ញុំ អាចធ្វើបាននោះទេ។ គាត់គួរតែមិនអាចប៉ះខ្ញុំផង។ ពេលខ្ញុំផ្លាស់ទី (មកស្ដាំ) ខ្ញុំនឹងមិនត្រូវអីទេ។ អ្នកដឹងថាខ្ញុំអាចផ្លាស់ទីយ៉ាងណាហើយ អ្នកធ្លាប់បានឃើញជាច្រើនដងហើយ។ Ugas វាយតែ១ក្បាច់ទេ ហើយខ្ញុំគួរតែងាយស្រួលក្នុងការផ្លាស់ទីណាស់។ តែខ្ញុំមិនអាចធ្វើវាបានក្នុងការប្រកួតនេះ ជើងរបស់ខ្ញុំមិនដំណើរការសោះ”៕