- 2021-08-17 04:41:26
- ប្រដាល់
Pacquiao៖ ពួកគេឲ្យខ្សែក្រវាត់របស់ខ្ញុំទៅ Ugas ដូច្នេះត្រូវដោះស្រាយគ្នាលើសង្វៀន
- 2021-08-17 04:41:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pacquiao៖ ពួកគេឲ្យខ្សែក្រវាត់របស់ខ្ញុំទៅ Ugas ដូច្នេះត្រូវដោះស្រាយគ្នាលើសង្វៀន
ចន្លោះមិនឃើញ
Manny Pacquiao ត្រូវបានគេដកខ្សែក្រវាត់ស្ថាប័ន WBA ប្រភេទទម្ងន់ Welterweeight កាលពីឆ្នាំ២០១៩ ដោយសារតែគេអសកម្មក្នុងការប្រកួត។
សម្រាប់ពេលនេះ Pacquiao ទទួលបានឱកាសមកដណ្ដើមខ្សែក្រវាត់របស់ខ្លួនវិញ ជាមួយកីឡាករគុយបា Yordenis Ugas នៅថ្ងៃទី ២១ ខែ សីហា។ តាមគម្រោងបានរៀបចំជើងខ្លាំងរបស់ហ្វីលីពីនត្រូវជួប Errol Spence ប៉ុន្តែដោយសារដៃគូរបស់របួសភ្នែកទើបផ្លាស់ប្ដូរសមាសភាពកីឡាករ។
ក្នុងសន្និសីទកាសែទមួយ Pacquiao បានរំឮករឿងរបស់ខ្លួនថា៖ “Ugas គឺជាម្ចាស់ខ្សែក្រវាត់ម្នាក់ ព្រោះតែពួកគេឲ្យខ្សែក្រវាត់របស់ខ្ញុំទៅគាត់។ ពេលនេះ ពួកយើងត្រូវដោះស្រាយវានៅលើសង្វៀន។ ខ្ញុំមិនអាចមើលស្រាលគេបានទេ ”។
Pacquiao បានគ្រប់គ្រងខ្សែក្រវាត់ WBA ប្រភេទទម្ងន់ Welterweeight កាលពីខែ កក្កដា ឆ្នាំ ២០១៩ ក្រោយយកឈ្នះ Keith Thurman។ តាមច្បាប់របស់ស្ថាប័ន WBA ម្ចាស់ខ្សែក្រវាត់ត្រូវចេញការពារជើងឯករបស់ខ្លូនក្នុងរង្វង់រយៈពេល៩ខែ រាប់ចាប់តាំងពីថ្ងៃឈ្នះ។ ក្នុងពេលវេលា៩ខែនេះ ម្ចាស់ខ្សែក្រវាត់មិនបានចេញប្រកួត នោះស្ថាប័នមានសិទ្ធិដកខ្សែក្រវាត់។
Pacquiao ខកខានគោរពតាមច្បាប់របស់ស្ថាប័នទើបខាង WBA សម្រេចដកខ្សែក្រវាត់។ ក្រោយមកឆ្នាំ២០២០ WBA បានរៀបចំឲ្យ Ugas ប៉ះជាមួយកីឡាករអាមេរិក Abel Ramos រួចក៏ឈ្នះក្លាយជាជើងឯកថ្មី៕