- 2021-08-16 07:41:16
- ប្រដាល់
Yordenis បញ្ជាក់ថា យល់ព្រមវាយជាមួយ Pacquiao គឺមិនមែនដើម្បីលុយឡើយ
- 2021-08-16 07:41:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yordenis បញ្ជាក់ថា យល់ព្រមវាយជាមួយ Pacquiao គឺមិនមែនដើម្បីលុយឡើយ
ចន្លោះមិនឃើញ
អ្នកប្រដាល់គុយបា Yordenis Ugas និយាយថា ការប្រកួតជាមួយជើងខ្លាំង Manny Pacquiao ពិតជាសំខាន់សម្រាប់ជីវីតរបស់គេ ហើយព្រមទទួលប្រកួតនេះក៏មិនមែនដើម្បីលុយដែរ។
តាមគម្រោង Pacquiao ត្រូវជួបជាមួយកីឡាករអាមេរិក Errol Spence។ ប៉ុន្តែដោយសារតែ Spence ត្រូវវះកាត់ភ្នែក Ugas ត្រូវបានជ្រើសរើសឲ្យជំនួស មកប្រកួតជាមួយ Pacquiao វិញ ។ Ugas នឹងដាក់ខ្សែក្រវាត់ WBA ប្រភេទទម្ងន់ Welterweight ឲ្យ Pacquiao ដណ្ដើម។
មុនជំនួបដែលត្រូវប្រកួតនៅថ្ងៃទី ២១ ខែ សីហាមកដល់ Ugas វ័យ៣៥ឆ្នាំបាននិយាយថា គេព្រមទទួលការប្រកួតនេះមិនមែនដើម្បីលុយឡើយ។ គេប្រកួតដើម្បីកេរ្តិ៍ឈ្មោះ និងប្រទេសរបស់គេ។ ហើយជំនួបនេះពិតជាសំខាន់សម្រាប់ជីវីតរបស់គេ៕
មតិជាច្រើនយល់ឃើញថា Pacquiao នឹងឈ្នះប្រកូតនេះ តែ Ugas បញ្ជាក់វិញថា គេគឺជាម្ចាស់ខ្សែក្រវាត់។ កីឡាករហ្វីលីពីន Pacquiao អាចនឹងទទួលបានទឹកប្រាក់រង្វង់២៥លានដុល្លារពីការប្រកួតខាងមុខ។ ខណៈ Ugas ត្បិតមិនមានការបញ្ចេញតួលេខ តែគេដឹងថាអាចនឹងបានលុយច្រើនជាងប្រកួតមុនៗ៕