- 2021-08-03 02:47:00
- ប្រដាល់
McGregor នឹងត្រឡប់មកសង្វៀនវិញនៅខែក្រោយ ដោយប្រកួតលើរទេះរុញ
- 2021-08-03 02:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
McGregor នឹងត្រឡប់មកសង្វៀនវិញនៅខែក្រោយ ដោយប្រកួតលើរទេះរុញ
ចន្លោះមិនឃើញ
Conor McGregor នឹងត្រឡប់មកកាន់សង្វៀនវិញនៅខែក្រោយក្នុងការប្រកួតលើរទេះរុញមួយ ខណៈរឿងគ្រប់យ៉ាងព្រមព្រៀងគ្នារួចហើយ។
តារារបស់ UFC បច្ចុប្បន្នកំពុងព្យាបាលពីការបួសបាក់ក.ជើង អំឡុងពេលប្រកួតចាញ់ Dustin Poirier នៅកម្មវិធី UFC 264។ ថ្មីៗនេះគេបានយល់ព្រមចូលរួមការប្រកួតមួយនៅថ្ងៃទី ១១ ខែ កញ្ញាខាងមុន ដោយវាយគ្នាលើរទេះរុញ។
កីឡាករវ័យ៣៣ឆ្នាំនឹងត្រូវជួប Al Foran សញ្ជាតិអៀរឡង់ដែលជាមនុស្សតែងតែធ្វើត្រាប់សំឡេងតាម McGregor។ ការប្រកួតនេះគឺជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌ក្នុងការរៃអង្គាសប្រាក់ដើម្បីបរិច្ចាគដល់សមាគមរទេះរុញអៀរឡង់៕