• 2021-08-03 02:34:38
  • ប្រដាល់

ប៉ែន​ សុខគង់​ បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ ៨ខែ​

  • 2021-08-03 02:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អត្តពលកម្ម​របស់​កម្ពុជា​ ប៉ែន​ សុខគង់​ មិន​បាន​វិលត្រលប់​មក​វិញ​ទេ​បន្ទាប់​ពី​ប្រកួត​ចប់​នៅ​អូឡាំពិក​ ប្រទេសជប៉ុននេះទេ​គឺត្រូវបន្ត​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​៨ខែ​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ស៊ីហ្គេម។​

កីឡាករ ប៉ែន សុខគង់

ប៉ែន​ សុខគង់​ បាន​ឲ្យ​ដឹង​ថា​ លោក​មិន​បាន​វិលត្រលប់​មក​ជា​មួយ​ក្រុម​កីឡា​ និង​ប្រតិភូមិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នោះ​ទេ​ ព្រោះ​បន្ត​នៅ​ប្រទេស​ជប៉ុន​ ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត។​

ការ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​នេះ​បាន​ការ​ជួយ​ជ្រោមជ្រែង​ទាំង​ស្រុង​មាន​ទាំង​ការ​ហូបចុក​ ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ជា​ដើម​ពី​ក្លឹប​អត្តពលកម្ម​ YUMEOMIRAI ស្ថិតនៅទីក្រុង Kanagawa។​ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​ក៏​បង្ហាញ​ការ​ប្ដេជ្ញា​ថា​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ក្នុង​ការ​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ប្រទេស​វៀតណាម។​

កីឡាករ ប៉ែន សុខគង់

រំលឹក​ដែរ​ថា​ កីឡាករ​ ប៉ែន​ សុខគង់​ ជា​ជម្រើស​ជាតិ​កម្ពុជា​លើ​ប្រភេទ​កីឡា​អត្តពលកម្ម។​ រូប​គេ​ក៏​បាន​ចូលរួម​ប្រកួត​ប្រជែង​លើ​វិញ្ញាសារ​រត់​ល្បឿន​ ១០០​ម៉ែត្រ​ផង​ដែរ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ​ ឆ្នាំ​២០២០​ ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន៕​ អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី