• 2021-07-30 07:24:14
  • ប្រដាល់

ឡុង​ រ៉ាមី​ បកស្រាយ​រឿង​គេ​ថា​ពេល​ខ្លះ​វ៉ៃ​លាក់ក្បាច់​

  • 2021-07-30 07:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​ខ្លារខិន​ ឡុង​ រ៉ាមី​ បក​ស្រាយ​រឿង​គេ​ថា​ខ្លួន​ពេល​ខ្លះ​វ៉ៃ​មើល​ទៅ​ដូច​នៅ​លាក់​ក្បាច់​ ការ​ពិត​ទៅ​មិន​ដូច្នោះ​នោះ​ទេ​ដោយ​សារ​តែ​ការ​ប្រកួត​ខ្លះ​ហ្វឹកហាត់​មិន​បាន​ពេញ។​

កីឡាករ ឡុង រ៉ាមី

នេះ​បើ​តាម​ការ​សម្ភាស​របស់​លោក​ Ricky​ ជា​មួយ​ ឡុង​ រ៉ាមី​ បាន​លើក​ឡើង​ថា​ការ​ពិត​រាល់​ការ​ប្រកួត​មិន​លាក់​ដូច​ប្រិយមិត្ត​គុន​ខ្មែរ​បាន​និយាយ​នោះ​ទេ​ ពោល​ការ​ប្រកួត​ខ្លះ​ហ្វឹកហាត់​មិន​បាន​ពេញ​លេញ​ល្អ​ដូច្នេះ​វ៉ៃ​ទៅ​គាំង​ៗ​តែ​ម្ដង។​ រ៉ាមី​ បន្ថែម​ទៀត​ថា​ ចំពោះ​ជំនួប​ដណ្ដើមប្រាក់​លាន​ជា​មួយ​ យ៉ន​ ពិសី​ ថ្ងៃ​សៅរ៍​នេះ​សង្ឃឹម​ឈ្នះ​ ៦០​%​ និង​ប្ដេជ្ញា​ខំប្រឹង​វ៉ៃ​ឲ្យ​ល្អ​អស់​ពី​សមត្ថភាព​ ព្រោះ​ប្រាក់​រង្វាន់​ច្រើន​ផង​ដែរ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ឡុង​ រ៉ាមី​ ជា​កូន​សិស្ស​នៃ​ក្លឹប​ខ្លារខិន។​ អ្នក​ប្រដាល់​រូប​នេះ​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្នុង​កម្មវិធី​ខារ៉ាបាវ​ វេលា​ម៉ោង​២រសៀល​នៅ​លើ​សង្វៀន​ CNC ​ជា​មួយ​ យ៉ន​ ពិសី៕​

កម្មវិធីប្រកួតរវាង ឡុង រំាមី និង យ៉ន ពិសី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់