- 2021-07-27 04:13:09
- ប្រដាល់
ផ្លូវការហើយ លោក ហេរ៉ូ នឹងចូលអធិប្បាយប្រដាល់វិញថ្ងៃទី១ សីហា ២០២១
- 2021-07-27 04:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការហើយ លោក ហេរ៉ូ នឹងចូលអធិប្បាយប្រដាល់វិញថ្ងៃទី១ សីហា ២០២១
ចន្លោះមិនឃើញ
តាមការ Live វីដេអូ របស់លោក ហេរ៉ូ មុននេះបានបញ្ជាក់ហើយថាលោកនឹងចូលអធិប្បាយប្រដាល់វិញនៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១ នេះហើយនៅឯសង្វៀន PNN។ លោកនឹងនិយាយជាមួយដៃគូចាស់ គន្ធ ជីវ័ន្ត។
ពិធីករល្បីឈ្មោះខាងលើបន្ថែមទៀតថា លោកមានចិត្តសប្បាយរីករាយដែលបានជួបធ្វើការងារខាងប្រដាល់ជាមួយដៃគូចាស់ដែលធ្លាប់បានសហការ និងរៀនសូត្រលើវិស័យមួយនេះពីមុន។
រំលឹកដែរថា លោក ហេរ៉ូ ជាអតីតពិធីករប្រដាល់ល្បីឈ្មោះនៅសង្វៀនអាស៊ីអាគ្នេយ៍កាលនៅបើក។ ពិធីកររូបនេះល្បីឈ្មោះខ្លាំងតាមរយៈការស្រឡាញ់ប្រដាល់គុនខ្មែរជួយលើកដង្កើនជីវភាពកីឡាករ និងផ្សព្វផ្សាយពីភាពអសកម្មរួមទាំងភាពអយុត្តិធម៍លើវិស័យកីឡាមួយនេះ៕