- 2021-07-27 00:30:00
- ប្រដាល់
អ្នកលើកផ្លាកទឹកល្បីលើហ្វេសបុកម្សិលមិញតាមពិតជាអតីត Freshie Girl
- 2021-07-27 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលើកផ្លាកទឹកល្បីលើហ្វេសបុកម្សិលមិញតាមពិតជាអតីត Freshie Girl
ចន្លោះមិនឃើញ
អ្នកលើកផ្លាកទឹកក្នុងកម្មវិធីប្រដាល់ Kun Khmer All Star ដែលល្បីលើហ្វេសបុកម្សិលមិញនេះឈ្មោះ ហាង ជេជូ ជាអតីត Freshie Girl និងជាប្អូនបង្កើតស្រីពៅរបស់កីឡាករ សែន រ៉ាដេត សែន រ៉ាឌី។
ហាង ជេជូ ប្រាប់ថាឈ្មោះនេះជាឈ្មោះក្នុងសិល្បៈនោះទេ ចំណែកឈ្មោះផ្លូវការគឺ ទិន ទី ជាអ្នកខេត្តកោះកុង និងត្រូវជាប្អូនបង្កើតរបស់ សែន រ៉ាដេត។ កញ្ញាស្រស់ស្អាតរូបនេះក៏ជាអតីត Freshie Girl ជាប់ចំណាត់ថ្នាក់លេខ២ ផងដែរ។ រូបគេក៏ជាអ្នកកីឡាមួយរូបដែរពីមុន ពោលធ្លាប់ហាត់តេក្វាន់ដូ ITF មានគ្រូជាម្ចាស់មេដាយមាសពិភពលោក ប៉ាល់ ជីវ័ន ទៀតផង។ មិនត្រឹមតែប៉ុណ្ណេះ ជេជូ ក៏ធ្លាប់ហាត់គុនខ្មែរលក្ខណៈបែបសុខភាពនៅក្លឹបនាយដ្ឋានអង្គរក្សពីមុនមកដែរ។
បើនិយាយពីការលើកផ្លាកទឹកកាលថ្ងៃអាទិត្យគឺជាលើកទី១សម្រាប់រូបគេ ហើយក៏រីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធី Kun Khmer All Star។ ហេតុផលដែលព្រមទទួលដើរលើកផ្លាកនេះក៏ព្រោះតែចង់ជួយលើកដង្កើនគុនខ្មែរផង និងស្រឡាញ់ចង់ជួយផ្សព្វផ្សាយ មួយវិញទៀតបងប្រុសរបស់ខ្លួនក៏ជាអ្នកកីឡាក្នុងវិស័យមួយនេះយូរមកហើយដែរ។
យុវតីមកពីខេត្តកោះកុងខាងលើនេះបន្ថែមទៀតថា ចំពោះការងារលើកផ្លាកទឹកនេះមិនមែនជាជំនាញរបស់ខ្លួនទេ ប៉ុន្តែសម្រាប់ការរៀបចំរបស់ក្លឹបនាយដ្ឋានអង្គរក្សក្រោយៗទៀតរូបគេនៅតែសប្បាយរីករាយក្នុងការជួយជានិច្ច។ ជេជូ ក៏មានការភ្ញាក់ផ្អើលដែរម្សិលមិញនេះពេលបើកហ្វេសបុកមកឃើញរូបខ្លួនឯងច្រើន។ ប្អូនស្រីរបស់ រ៉ាដេត រូបនេះថ្លែងអំណរគុណដល់អ្នកគាំទ្រគុនខ្មែរដែរសរសើរ លើកនិយាយបន្តបន្ទាប់ក្រោយចប់ការប្រកួត។
រំលឹកដែរថា កាលពីយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ២០២១ កម្មវិធីប្រដាល់ Kun Khmer All Star មានការគាំទ្រខ្លាំង និងមានអ្នកចូលទស្សនាតាមការ Live រហូត ២៧ K។ ចំណែកកញ្ញា ហាង ជេជូ ដែលជាអ្នកលើកផ្លាកទឹកនៃការប្រកួតក៏មានការចាប់អារម្មណ៍ និងស៊ែច្រើនដែរលើហ្វេសបុកអំពីសម្រស់ និងការស្លៀកពាក់បែបប្រពៃណីយ៉ាងស្អាត៕