- 2021-07-26 02:42:01
- ប្រដាល់
មជ្ឍដ្ឋានប្រដាល់ភ្ញាក់ផ្អើលខ្លាំងចាញ់សន្លប់របស់ ឃីម បូរ៉ា យប់មិញ
- 2021-07-26 02:42:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មជ្ឍដ្ឋានប្រដាល់ភ្ញាក់ផ្អើលខ្លាំងចាញ់សន្លប់របស់ ឃីម បូរ៉ា យប់មិញ
ចន្លោះមិនឃើញ
ការចាញ់ដល់សន្លប់របស់អ្នកប្រដាល់ ឃីម បូរ៉ា មានការភ្ញាក់ផ្អើលខ្លាំងចំពោះមជ្ឍដ្ឋានប្រដាល់ព្រោះកម្រឃើញកីឡាកររូបសន្លប់ណាស់ ដូច្នេះហើយមានការស៊ែ និងបញ្ចេញយោបល់ច្រើន។
និយាយពីការប្រកួតរវាង ឃីម បូរ៉ា និង អេលីត ចំរើន យប់មិញនេះគឺ ២ទឺកមុនសន្លប់នេះគឺល្អមើល ពោលម្នាក់ៗចេញអាវុធលឿនៗ និងសម្រុកគ្នាតាំងតែពីដើមដំបូងតែម្ដង។ ក្នុងការប្រកួតនេះអ្នកគាំទ្រមួយចំនួនលើកឡើងតាមហ្វេសបុកថា ឃីម បូរ៉ា ហាក់មានប្រៀបច្រើនព្រោះវ៉ៃបានចូលគោលដៅល្អជាងជិត២ទឹកនេះ បើកុំតែភ្លាត់ចូលក្បាច់គ្រវាត់ដៃរបស់ ចំរើន ទេអាចនឹងទទួលបានជ័យជម្នះ។
ការលើកឡើងមួយចំនួនទៀតថាកម្រឃើញជើងខ្លាំង ឃីម បូរ៉ា ត្រូវកីឡាកររូបណាវ៉ៃឲ្យសន្លប់ឈឹងបែបនេះណាស់ ពោលការសន្លប់នេះខណៈរូបគេកំពុងវ៉ៃល្អ និងដេញដៃគូទៀតផង ប៉ុន្តែបែរជាចាញ់សន្លប់សឹងតែមើលមិនទាន់ថាត្រូវស្នៀតអ្វីទៅវិញ។ ដំណឹងចាញ់សន្លប់នេះគឺមានការចែករំលែក (Share) ច្រើនតាមហ្វេសបុកភ្លាមៗតែម្ដង បើទោះជាបញ្ចប់ការប្រកួតនោះម៉ោង១០យប់ជាងក៏ដោយ។
រំលឹកដែរថា យប់មិញនេះកីឡាករជើងខ្លាំង ឃីម បូរ៉ា បានភ្លាត់ចាញ់សន្លប់របស់កីឡាករ អេលីត ចំរើន ចុងទឹកទី២ នៃការប្រកួតបើកឆាកលើកទី១ កម្មវិធីប្រដាល់ Kun Khmer All Star របស់លោក ស៊ន អេលីត។ ការចាញ់សន្លប់របស់ បូរ៉ា នេះដោយស្នៀតគ្រវាត់ដៃមកក្រោយរបស់ ចំរើន៕
វីដេអូប្រកួត៖