• 2021-07-24 08:02:03
  • ប្រដាល់

អ្នក​ប្រដាល់​ អ៊ូច​ ធារិទ្ធ​ ប្រាប់​ដំណើរ​រឿង​គេ​អារក​ចង់​សម្លាប់​ប្អូន​ស្រី​

  • 2021-07-24 08:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ អ៊ូច​ ធារិទ្ធ​ ថា​ហេតុការណ៍​នៃ​ការ​អារក​ចង់​សម្លាប់​លើ​ប្អូន​ស្រី​របស់​ខ្លួន​កាល​ពី​យប់​នេះ​ជនល្មើស​​គឺ​មិន​ដែល​ស្គាល់​ពី​មុន​មក​ឡើយ​ ជា​អ្នក​ជំងឺ​ថ្មី​ទើប​ចូល​មក​ព្យាបាល​ហើយ​មិន​ដឹង​ថា​បែក​ថ្នាំ​ញៀន​ ឬ​មាន​បញ្ហា​ប្រខួរក្បាល​នោះ​ទេ​ទើប​ធ្វើ​សកម្មភាព​បែប។​

កីឡាករ អ៊ូច ធារិទ្ធ

អ៊ូច​ ធារិទ្ធ​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ ប្អូន​ស្រី​ និង​ម្ដាយ​របស់​គេ​គឺ​ពុំ​ស្គាល់​ជន​ល្មើស​ និង​ធ្លាប់​មាន​គំនុំ​អ្វី​ជា​មួយ​ពី​មុន​មក​ទេ។​ ជន​ល្មើស​ និង​ម្ដាយ​របស់​គេ​ទើប​តែ​ចូល​មក​ព្យាបាល​ជំងីកូដ​ បាន​២ថ្ងៃ​ប៉ុណ្ណោះ។​

ធារិទ្ធ​ បន្ថែម​ទៀត​ថា​ ចំពោះ​ល្មើស​ម្នាក់​នេះ​មិន​ដឹង​ថា​មាន​បញ្ហា​ខួរក្បាល​ ឬ​បែក​ថ្នាំ​នោះ​ទេ​ ពោល​គ្រាន់​តែ​ឃើញ​មុខ​ប្អូន​ស្រី​របស់​ខ្លួន​ក៏​ស្ទុះ​ទៅ​អារក​តែ​ម្ដង។​ ចំណែក​ម្ដាយ​របស់​ អ៊ូច​ ធារិទ្ធ​ ភ្លាមៗ​នោះ​ក៏​ស្ទុះ​ងើប​មក​ជួយ​កូន​ ប៉ុន្តែ​ងើប​មិន​រួច​ហើយ​ត្រូវ​ធ្លាក់​ពី​លើ​គ្រែ​ពេទ្យ​សន្លប់​ថែម​ទៀត​ផង។​

ប្អូនស្រី និង​ម្ដាយ អ៊ូច ធារិទ្ធ

កូន​សិស្ស​លោក​ ធី​ ណារិទ្ធ ​ខាង​លើ​នេះ​សូម​អំពាវនាវ​ដល់​សម្ដេច​តេជោ​ ជួយ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង​ ព្រោះ​ម្ដាយ​ និង​ប្អូន​ស្រី​កំពុង​កើត​កូវីដ​បែប​នេះ​ហើយ​ បែរ​ជា​មាន​ជួប​បញ្ហា​ដូច​នេះ​ទៀត។​ រូប​គេ​ជា​កីឡាករ​មិន​សូវ​ជា​មាន​ជីវភាព​ធូរធា​នោះ​ទេ​ ដូច្នេះ​ហើយ​ឥលូវ​នេះ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។​

កីឡាករ អ៊ូច ធារិទ្ធ

រំលឹក​ដែរ​ថា​ យប់​មិញ​នេះ​ប្អូន​ស្រី​របស់​ អ៊ូច​ ធារិទ្ធ​ ឈ្មោះ​ អ៊ូច រាជនី ​និង​ម្ដាយ​បាន​ត្រូវ​ជន​ល្មើស​ម្នាក់​អារក​នៅ​កន្លែង​សម្រាក​ព្យាបាល​ជំងី​កូវីដ ​១៩ ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ជន​រងគ្រោះ​ អ៊ូច​ រាជនី​ របួស​ដៃ​ដេរ​ចំនួន​ ១០​ថ្នេរ​ និង​ក​ដេរ​ចំនួន​៦ថ្នេរ​ ចំណែក​ម្ដាយ​សន្លប់​ទើប​ដឹង​ខ្លួន​វិញ។​ ប្រសិន​បើ​បង​ប្អូន​ចង់​ជួយ​ឧបត្ថម្ភ​ក្រុម​គ្រួសារ​ អ៊ូច​ ធារិទ្ធ ​អាច​ទាក់ទង​តាម​លេខ​ផ្ទាល់​ 096 427 741 2 ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី