- 2021-07-23 08:37:50
- ប្រដាល់
ឡៅ ចិត្រា៖ ចង់តែឡើងវ៉ៃឲ្យបងប្អូនមើលទេ ប៉ុន្តែឥលូវឈឺជើងហើយ
- 2021-07-23 08:37:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា៖ ចង់តែឡើងវ៉ៃឲ្យបងប្អូនមើលទេ ប៉ុន្តែឥលូវឈឺជើងហើយ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីឆត្រយោង ៩១១ ឡៅ ចិត្រា ថារូបគេចង់តែឡើងប្រកួតជូនអ្នកគាំទ្រទស្សនានោះទេ ប៉ុន្តែលើកនេះសុំទោសហើយមិនបានប្រកួតជូនទេព្រោះឈឺជើង។
ឡៅ ចិត្រា បានសុំទោសដល់អ្នកគាំទ្រក៏ដូចជាមហាជនដែលរង់ចាំការប្រកួតសងសឹករបស់គេជាមួយជើងខ្លាំង ផល សោភ័ណ្ឌ នៅថ្ងៃអាទិត្យនេះក្នុងកម្មវិធី Kun Khmer All Star។ អ្នកលេងគុនខ្មែរពីខេត្តកំពង់ស្ពឺរូបនេះបន្ថែមទៀតថា ដោយសាររបួសជើងឆ្វេងនេះធ្វើទុក្ខឡើងវិញពេលហ្វឹកហាត់ទើបអាក់ខានការប្រកួតមួយនេះ។ «កុំថាឡើយឡើងប្រកួត សូម្បីតែដើរធម្មតាក៏មិនចង់កើតផង។ បើខ្ញុំឡើងទៅវ៉ៃទាំងឈឺបែបនេះ ចាញ់ទៅនាំគេថាយកលេសឈឺអីណា» សម្ដី ឡៅ ចិត្រា។
រំលឹកដែរថា បើតាមគម្រោងនោះ ឡៅ ចិត្រា នឹងត្រូវប្រកួតសងសឹកជាមួយកីឡាករ ផល សោភ័ណ្ឌ នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ២០២១ នេះក្នុងកម្មវិធី Kun Khmer All Star របស់លោក ស៊ន អេលីត។ អេលីត ភក្កី នឹងត្រូវជំនួស ចិត្រា ប្រកួតជាមួយ ផល សោភ័ណ្ឌ វិញ៕
វីដេអូ ឡៅ ចិត្រា ៖