- 2021-07-21 07:18:45
- ប្រដាល់
អេ ភូថង លើកម្រាម១០ អរគុណគ្រូពេទ្យសង្គ្រោះជីវិតលោកពីកូវីដមកវិញ
- 2021-07-21 07:18:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ ភូថង លើកម្រាម១០ អរគុណគ្រូពេទ្យសង្គ្រោះជីវិតលោកពីកូវីដមកវិញ
ចន្លោះមិនឃើញ
អតីតជើងខ្លាំងគុនខ្មែរលោក អេ ភូថង លើម្រាមដៃ១០អរគុណដល់ក្រុមគ្រួពេទ្យដែលបានសង្គ្រោះជីវិតលោកមកវិញ ព្រោះប៉ុន្មានថ្ងៃមុនព្យាបាលនេះពិបាកខ្លាំងរហូតដង្ហើមមកនៅត្រឹមបំពងកទៅហើយ។
នេះបើតាមការបង្ហោះវីដេអូរបស់លោក អេ ភូថង មុននេះគឺស្ថានភាពជំងឺកូវីដរបស់លោកបានធូរស្រាលច្រើនហើយ ដោយមិនចាំបាច់ប្រើខ្យល់ដកដង្ហើយជំនួនដូចមុននោះឡើយ។ អតីតជើងខ្លាំងគុនខ្មែររូបនេះថាលោកមុនចូលព្យាយបាលស្ថានភាពរបស់លោកធ្ងន់ធ្ងរប្រឈមនិងបាត់បង់ជីវិតទៅហើយ ប៉ុន្តែបានមកព្យាបាលទាន់ មួយវិញទៀតដោយសារធ្លាប់បានចាក់វ៉ាក់សាំង២ដូសហើយទៀត ជំងឺកម្រិតធ្ងន់ទៅជាស្រាលវិញបាន។ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចខ្លួនឲ្យសោះពីការការពារជំងឺកូវីដ ១៩ នេះព្រោះវាអាចឆ្លង និងបង្កគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេល។
រំលឹកដែរថា លោក អេ ភូថង បានឆ្លងជំងឺកូវីដ រយៈពេលប្រហែល២សប្ដាហ៍ហើយ និងកំពុងសម្រាកព្យាបាលនៅក្នុងពហុកីឡដ្ឋានជាតិ។ លោក អេ ភូថង ជាអតីតជើងខ្លាំងប្រដាល់គុនខ្មែរ និងមានកេរ្តិ៍ឈ្មោះល្បីកន្លងទៅ៕