- 2021-07-19 00:00:00
- ប្រដាល់
ពេញចិត្តទេអ្នកគាំទ្រ! ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ រីករាយទទួលយកការរិះគន់ទាំងអស់...
- 2021-07-19 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេញចិត្តទេអ្នកគាំទ្រ! ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ រីករាយទទួលយកការរិះគន់ទាំងអស់...
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ថារីករាយ និងទទួលយកការរិះគន់ទាំងអស់ ព្រោះសុទ្ធតែអ្នកស្រឡាញ់ គាំទ្រ ចង់ឲ្យប្រដាល់រីកចម្រើនហើយបានរិះគន់នោះ។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា ឆ្លើយតបទៅនិងការរិះគន់ប៉ុន្មានថ្ងៃមកនេះគឺឯកឧត្ដមមិនបានអន់ចិត្តអ្វីនោះទេ ព្រោះថាអ្នករិះគន់គឺសុទ្ធតែជាអ្នកស្រឡាញ់ អ្នកគាំទ្រហើយ អ្នកតាមដាន និងចង់ឲ្យកីឡានេះរីកចម្រើន។ ការរិះគន់ទាំងនេះគឺសុទ្ធតែត្រឹមត្រូវទៀតផង។
ប្រធានសហព័ន្ធរូបនេះបន្តលើកឡើងទៀតថា រីករាយស្វាគមចំពោះការរិះគន់ស្ថាបនានានាដើម្បីឲ្យឯកឧត្ដមបានកែតម្រូវនូវចំណុចខ្វះខាតលើមន្ត្រីសហព័ន្ធដែលបំពេញភារកិច្ចមិនបានល្អ និងតែងតែបង្កកំហុសឆ្គង។ ឯកឧត្ដមក៏មានការសោកស្ដាយជាខ្លាំងចំពោះមន្ត្រីសហព័ន្ធដែលបង្កកំហុសធ្ងន់ធ្ងររវាងការប្រកួត ឃីម បូរ៉ា និង ម៉ឺន មេឃា ឥលូវនេះសហព័ន្ធបានប្រជុំជាបន្តបន្ទាប់ក៏ដូចជាដាក់ពិន័យដល់មន្ត្រីទាំងនោះរួចហើយដែរ។
រំលឹកដែរថា សហព័ន្ធប្រដាល់គុនខ្មែរត្រូវបានមហាជន រួមទាំងសម្ដេចតេជោ បានរិះគន់ជាខ្លាំងចំពោះការប្រព្រឹត្តិខុសរបស់ចៅក្រម អាជ្ញាកណ្ដាលនៅសង្វៀន CNC ដែលមិនសម្រេចត្រូវខុស ឬចាញ់ឈ្នះភ្លាមៗក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ទម្ងន់ ៦០គីឡូក្រាមរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា។ លោក មាស សុខគ្រី និង រាម កុសល ត្រូវសហព័ន្ធប្រដាល់គុនខ្មែរពិន័យផ្អាកការងារចំនួន ៤-៦សប្ដាហ៍ផងដែរអំពីរឿងខាងលើនេះ៕