- 2021-07-16 08:12:51
- ប្រដាល់
លោក មាស សុខគ្រី និង រាម កុសល សហព័ន្ធប្រដាល់គុនខ្មែរពិន័យផ្អាកការងារ...
- 2021-07-16 08:12:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក មាស សុខគ្រី និង រាម កុសល សហព័ន្ធប្រដាល់គុនខ្មែរពិន័យផ្អាកការងារ...
ចន្លោះមិនឃើញ
បន្ទាប់ពីមានរឿងនៃការប្រកួតរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា រហូតថ្នាក់ដឹកនាំប្រទេស រួមទាំងមហាជនធ្វើការរិះគន់រួចមកសហព័ន្ធប្រដាល់គុនខ្មែរសម្រេចដាក់ពិន័យលោក មាស សុខគ្រី និង រាម កុសល ផ្អាកការងារម្នាក់ៗ ៤-៦សប្ដាហ៍។
នេះបើតាមមន្ត្រីសហព័ន្ធមួយរូបបង្ហើបថា ក្រោយមានប្រតិកម្មពីសម្ដេចតេជោ និងមហាជនជាច្រើនមកសហព័ន្ធបានចេញធម៌ក្ដៅភ្លាមៗដោយពិន័យលើមន្ត្រី២រូប ទី១ លោក មាស សុខគ្រី ទី២ លោក រាម កុសល។
ចំពោះលោក មាស សុខគ្រី ដែលជាស្នងការប្រកួតនៅសង្វៀន CNC គឺសហព័ន្ធចោទថាមានកំហុសលើការផ្ដល់យោបល់ក្នុងការកាត់សេចក្ដីនៃការប្រកួត ឃីម បូរ៉ា និង មេឃា។ ដូច្នេះត្រូវផ្អាកការងារចំនួន ៦សប្ដាហ៍។ ចំណែកលោក រាម កុសល វិញត្រូវសហព័ន្ធចោទថា ធ្វេសប្រហែស និងយឺតយ៉ាវក្នុងការព្រមានកីឡាករ ម៉ឺន មេឃា ដែលប្រកួតខុសលក្ខន្តិកៈប្រកួតភ្លាមៗ។ អាជ្ញាកណ្ដាលរូបនេះត្រូវដាក់ទណ្ឌកម្មផ្អាកការងារចំនួន ៤សប្ដាហ៍ផងដែរ។
រំលឹកដែរថា ការប្រកួតរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅសង្វៀន CNC ដែលជាការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ទម្ងន់ ៦០គីឡូក្រាមនោះគឺមានការរិះគន់ជាខ្លាំងពីសំណាក់សម្ដេចតេជោ និងអ្នកទស្សនាគុនខ្មែរ។ ការរិះគន់នេះបន្ទាប់ពី ម៉ឺន មេឃា បានចាប់បោក បូរ៉ា ដោយខុសលក្ខន្តិកៈនៃការប្រកួត ប៉ុន្តែមន្ត្រីសហព័ន្ធនៅទីនោះមិនបានសម្រេចលទ្ធផលភ្លាមថានរណាខុសត្រូវនោះទេ បែរជាពន្យារការប្រកួតទៅ២សប្ដាហ៍បន្ទាប់ទៅវិញ។ យ៉ាងណារឿងនេះបានបញ្ចប់ទៅហើយក្រោយសម្ដេចតេជោស្រែក ជាហេតុធ្វើឲ្យសហព័ន្ធប្រកាសផ្ដល់ជ័យជម្នះជូនទៅ ឃីម បូរ៉ា ទទួលបានខ្សែក្រវាត់ អមដោយទឹកប្រាក់ ២០លានរៀលដោយគ្មានការប្រកួតអ្វីទៀតទេ។