• 2021-07-16 03:10:48
  • ប្រដាល់

រឿង​ពិត​! ប្រកួត​គ្នា​ថ្ងៃ​មុន​តម្លៃ​ខ្លួន​របស់ McGregor និង Poirier ខុស​គ្នា​ដល់​ទៅ​៥​ដង

  • 2021-07-16 03:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor McGregor ទទួល​បាន​តម្លៃ​ខ្លួន​ដល់​ទៅ​៥​លាន​ដុល្លារ សម្រាប់​ការ​ប្រកួត​ចាញ់ Dustin Poirier នៅ​កម្មវិធី UFC 264 កាល​​ពី​សប្ដាហ៍​មុន។

McGregor បាន​ត្រឹម​ចាញ់​ទាំង​​មិន​អស់​ចិត្ត​ បន្ទាប់​ពី​គ្រូពេទ្យ​បាន​បញ្ឈប់​​ការ​ប្រកួត​ដោយ​សារ​តែ​គេ​បាន​​បាក់.ក​ជើង​ខាង​ឆ្វេង​នៅ​ជិត​បញ្ចប់​ទឹក​ទី​មួយ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជុំ​វិញ​ពិភពលោក​ស្រៀវ​​​ជា​ខ្លាំង និង​សោកស្ដាយ​ដែល​មិន​បាន​ទស្សនា​ចប់​៣​ទឹក។

ត្បិត​​ការ​ប្រកួត​បញ្ចប់​ទៅ​ទាំង​បែប​នេះ​ក្ដី McGregor ត្រូវ​បាន​គេ​ដឹង​ថា ទទួល​បាន​តម្លៃ​ខ្លួន​៥​លាន​ដុល្លារ។ សម្រាប់​អ្នក​ឈ្នះ Poirier បាន​ត្រឹម​តែ​១​លាន​ដុល្លារ​ប៉ុណ្ណោះ​ បើ​ប្រៀបធៀប​ខុស​ពី​អ្នក​ចាញ់​ដល់​ទៅ​៥​ដង។

ប្រសិន​បើ​គណនា​​ឲ្យ​លម្អិត ក្នុង​កម្មវិធី UFC 264 McGregor ប្រកួត​បាន​៥​នាទី​គត់។ នេះ​មាន​ន័យ​ថា​ចំណូល​របស់​គេ​អាច​ទទួល​​បាន​ជាង​១៦ ០០០​ដុល្លារ​ក្នុង​មួយ​វិនាទី៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី