• 2021-07-14 03:40:21
  • ប្រដាល់

Khabib ៖​ McGregor ​ចប់​ហើយ ខ្ញុំ​មិន​ជឿ​ថា​គេ​អាច​ល្អ​ដូច​ដើម​វិញ​ទេ​

  • 2021-07-14 03:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Khabib Nurmagomedov ​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង​របស់​រុស្ស៊ី ​បាន​និយាយ​ថា​អាជីព MMA ​របស់​ Conor McGregor ​ឈាន​ដល់​ទី​បញ្ចប់​ហើយ ជាមួយ​របួស​បាក់​ជើង​របស់​គេ។

McGregor ​ក្នុង​ការ​ប្រកួត​ជាមួយ Dustin Poirier ​ក្នុង​កម្មវិធី UFC 264 ​បាន​រង​របួស​បាក់​ជើង ​មិន​អាច​បន្ដ​ការ​ប្រកួត​បាន​ទៀត​នោះ​ទេ។ គ្រប់​គ្នា​ពិត​ជា​ភ្ញាក់ផ្អើល​ចំពោះ​របួស​នេះ​មែនទែន ​ខណៈ​ដែល​វា​ជា​ការ​ភ្លាត់​ខ្លួន​ឯង​ប៉ុណ្ណោះ ​មិន​មែន​កើត​ចេញ​ពី​ការ​ទាត់​របស់ Poirier ​ឡើយ។ ដោយ​របួស​នេះ ​នឹង​ធ្វើ​ឱ្យ​ជើង​ខ្លាំងMcGregor ​អវត្តមាន​រយៈ​ពេល​យូរ​មិន​ខាន។

Khabib Nurmagomedov ​កីឡាករ​វាយ​មិន​ដែល​ចាញ់​របស់​រុស្ស៊ី​បាន​និយាយ​ពី​អនាគត​សត្រូវ​ស្លាប់​រស់ McGregor ​ដែរ​ថា​៖ “លុយ ​និង​កិត្តិនាម ​បាន​បង្ហញ​ថា​អ្នក​ជា​នរណា។ គ្រប់​ពេល យើង​ឮ​ថា​លុយ​និង​កិត្តិនាម​បាន​ប្ដូរ​មនុស្ស​បាន។ តែ​មិន​មែន​ទាំង​អស់​ទេ ពេល​លុយ ​និង​កិត្ដិនាម​ចូល​មក ​រឿង​២​នេះ​បាន​បង្ហាញ​ថា​អ្នក​ជា​នរណា។ ​ហើយ​តើ ​McGregor ​បាន​ធ្វើ​អ្វី​ខ្លះ? គាត់​ទៅ​វាយ​មនុស្ស​ចាស់​នៅ​ឆ្នាំ​២០១៩ អ្នក​អាច​មើល​អ្វី​ដែល​គាត់​បាន​ធ្វើ ​ហើយ​វា​ដូច Dustin ​និយាយ​អីចឹង ​ថា ​បុគ្គល​នេះ ​អន់​ខ្លាំង​ណាស់។ ខ្ញុំ​ឃើញ​គេ​គាំទ្រ​គាត់​ច្រើន ​តើ​អ្នក​គាំទ្រ​មនុស្ស​បែប​នេះ​យ៉ាង​មិច? ពេល​យុវជន​ក្រោយ​ៗ​មើល​គាត់ ​ប្រកួត​កីឡា​នេះ។ ប្រសិន​បើ MMA ​នៅ​តែ​គាំទ្រ​មនុស្ស​អាក្រក់​បែប​នេះ​ទៀត ​នោះ​កីឡាករ​នេះ​ដើរ​ផ្លូវ​ខុស​ហើយ”។

Khabib ក៏​បាន​បន្ថែម​ទៀត​ថា ​អាជីព​របស់ McGregor ​បាន​បញ្ចប់​ជាមួយ​លទ្ធផល​បាក់​ជើង​នេះ​ហើយ។ ​រូបគេ​នឹង​មិន​អាច​ត្រលប់​ទៅ​ល្អ​ដូច​ដើម​វិញ​ទេ។ ​របួស​បាក់​ជើង ​នឹង​មិន​អាច​ធ្វើ​ឱ្យ​គេ ​អាច​ទាត់​បាន​ដូច​មុន​ឡើយ៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី