• 2021-07-13 03:53:17
  • ប្រដាល់

Poirier គំរាម​បំបាក់​ជើង McGregor ម្ខាង​ទៀត ព្រោះ​តែ​ខ្ពើម​សម្ដី​ខ្លាំង​ពេក

  • 2021-07-13 03:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុនចម្រុះ Dustin Poirier បាន​គំរាម​​បំបាក់​ជើង Conor McGregor ម្ខាង​ទៀត​ដោយ​សារ​តែ​មិន​ពេញ​ចិត្ត​​សម្ដី​គំរាម​សម្លាប់​​និង​លេង​ខូច​ អំឡុង​អំឡុង​ពេល​ប្រកួត​កម្មវិធី UFRC 264។

ជំនួប​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​ McGregor ត្រុវ​បាន​អាជ្ញាកណ្ដាល​បញ្ឈប់​​នៅ​បញ្ចប់​ទឹក​ទី​មួយ ដោយ​សារ​តែ​គេ​បាន​បាក់.ក​ជើង។ សម្រាប់​ការ​ប្រកួត​មួយ​ទឹក​កន្លង​ទៅ Poirier បាន​នាំ​មុខ​ពិន្ទុ McGregor រួច​ទៅ​ហើយ មុន​ពេល​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​។

ក្រោយ​ប្រកួត​ចប់ Poirier បាន​និយាយ​ថា McGregor ​លេង​ខូចណាស់​បាន​យក​ម្រាម​ដៃ​បី​​ចាប់​ទាយ​ហ្គង់​របស់​គេ និង​តែងតែ​ព្យាយាម​​ដេក​ទាត់​ឡើង​លើ​ជា​និច្ច។ សកម្មភាព​នេះ​​រំលង​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ ស្រាប់​តែ McGregor ភ្លាត់​ជំហាន​ធ្វើ​ឲ្យ​បាក់​.ក​ជើង​តែ​ម្ដង។

គេ​នៅ​ចាំ​បាន​ថា អំឡុង​ពេល​ថ្លឹង​ទម្ងន់​មុន​ប្រកួតនិង​ប្រកួត​ហើយ McGregor បាន​គំរាម​នឹង​ឲ្យ Poirier ​ស្លាប់​នៅ​ក្នុង​ទ្រុង​ប្រកួត។ ក្នុង​កិច្ចសម្ភាសន៍​ពេល​ចប់​ការ​ប្រកួត Poirier​ ថា ខ្ពើម​សម្ដី​នេះ​ណាស់ ថែម​ទាំង​ចង់​បំបាក់​ជើង McGregor ម្ខាង​​​​ទៀត​​កុំ​ឲ្យ​ព្រហើន​ពេក៕ ​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី