- 2021-07-13 03:03:43
- ប្រដាល់
ចំណុចទាំងនេះដែលសហព័ន្ធប្រដាល់គុនខ្មែរគួរពិនិត្យក្រោយមានការរិះគន់ និងការព្រមាន...
- 2021-07-13 03:03:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចទាំងនេះដែលសហព័ន្ធប្រដាល់គុនខ្មែរគួរពិនិត្យក្រោយមានការរិះគន់ និងការព្រមាន...
ចន្លោះមិនឃើញ
សហព័ន្ធប្រដាល់គុនខ្មែររង់ការរិះគន់ពីមហាជន និងសម្ដេចតេជោ រួមទាំងគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ជាពិសេសផ្ដោតលើការគោរពបទបញ្ជាប្រកួត និងការធ្វើឲ្យមានភាពយុត្តិធម៌មិនលំអៀង។
ដូចទៅនិងប្រិយមិត្តបានដឹងហើយរយៈពេល ៣-៤ ថ្ងៃនេះគឺផ្ទុះខ្លាំងអំពីការប្រកួតផ្ដាច់ព្រ័ត្ររវាង ឃីម បូរ៉ា និង ម៉ឺន មេឃា ពិសេសត្រង់ចំណុចការកាត់សេចក្ដីរបស់មន្ត្រីសហព័ន្ធដែលបំពេញការងារនៅសង្វៀន CNC តែម្ដង។
ក្នុងនោះដែរសម្ដេចតេជោ ដាក់ចំៗចំពោះការមិនអនុវត្តន៍ច្បាប់របស់ចៅក្រមអាជ្ញាកណ្ដាលពេលប្រកួត។ ដែលមានកីឡាករធ្វើខុសទៅហើយ ប៉ុន្តែបែរជាមិនសម្រេចតាមច្បាប់ប្រកូកភ្លាមៗ។ ចំណែកខាងគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ចេញសេចក្ដីព្រមានលើកទី១ និងផ្ដោតលើមន្ត្រីអាជ្ញាកណ្ដាល ចៅក្រមផងដែរ។ ដូច្នេះចំណុចខ្វះខាតលើការអនុវត្តន៍ច្បាប់ ការធ្វេសប្រហែសលើការកាត់សេចក្ដីសហព័ន្ធគុនខ្មែរត្រូវតែកែប្រែក៏ដូចជាដាក់ពិន័យឲ្យខ្លាំងដល់អ្នកណាដែលធ្វើខុសវិជ្ជាជីវៈដើម្បីជៀសវាងការរិះគន់ ឬមានចំណាត់ការផ្សេងៗទៀតដល់សហព័ន្ធ។
រំលឹកដែរថា រយៈពេល ៣-៤ ថ្ងៃនេះសហព័ន្ធប្រដាល់គុនខ្មែរត្រូវបានមហាជន និងសម្ដេចតេជោស្ដីបន្ទោសអំពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ទម្ងន់ ៦០គីឡូក្រាមរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា។ ដែលពេលប្រកួតចុងទឹកទី៣ មេឃា ចាប់បោក បូរ៉ា ខុសពីលក្ខន្តិកៈនៃការប្រកួត។ ចំណែក NOCC ក៏ចេញសេចក្ដីព្រមានដែរម្សិលមិញនេះ៕
វីដេអូ៖