• 2021-07-09 01:54:01
  • ប្រដាល់

ឃីម​ បូរ៉ា​ ល្អ​ដូច​ អេ​ ភូថង​ លើក​ឡើង​ឬ​អត់​ប្រិយមិត្ត​គុន​ខ្មែរ...​

  • 2021-07-09 01:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុន​ការ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​ CNC​ ស្អែក​នេះ​លោក​ អេ​ ភូថង​ សរសើរ​កីឡាករ​ ឃីម​ បូរ៉ា​ ល្អ​ទាំង​ស៊ុហ្វ​ និង​ចេញ​ស្នៀត​រហ័ស​ហើយ​ច្បាស់។​

លោក អេ ភូថង

លោក​ អេ​ ភូថង​ លើក​ឡើង​ថា​ សមត្ថភាព​កីឡាករ​ ឃីម​ បូរ៉ា​ គឺ​ឡើង​ល្អ​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ។​ អ្វី​ដែល​លោក​មើល​ឃើញ​នោះ​គឺ​ការ​ចេញ​ស្នៀត​រហ័ស​ហើយ​ច្បាស់ៗ​ និង​មាន​ស៊ុហ្វ​ល្អ​ថែម​ទៀត​ផង។​

​បើ​ប្រៀបធៀប​ជា​មួយ​ មេឃា​ គឺ​កូន​ប្រុស​របស់​លោក​នៅ​ស្ទើរ​ជាង​ ប៉ុន្តែ​យ៉ាង​ណាអតីត​ជើង​ខ្លាំង​គុន​ខ្មែរ​រូប​នេះ​នឹង​ប្រឹង​បង្វឹក​ឲ្យ​ល្អ​បន្ថែម​ទៀត​ត្រៀម​ការ​ប្រកួត​នេះ។​ សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​លោក​ដាក់​ក្ដី​សង្ឃឹម​ ៥០%​ លើ​កូន​ប្រុស​ ព្រោះ​ដៃគូ​ធ្លាប់​ឈ្នះ​២ដង​រួច​ហើយ​យ៉ាង​ណា​ស្អែក​នេះ​ដឹង​តែ​ល្អ​មើល​គូ​នេះ។​

បូរ៉ា ពេល​ឈ្នះ​ មេឃា

រំលឹក​ដែរ​ថា​ ស្អែក​ថ្ងៃ​សៅរ៍​ ទី១០​ ខែ​កក្កដា​ ២០២១​ នេះ​កីឡាករ​ ម៉ឺន​ មេឃា​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​ ឃីម​ បូរ៉ា​ លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​អម​ដោយ​ប្រាក់​រង្វាន់​ ២០​លាន​រៀល​(៥០០០​ដុល្លារ)។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី