- 2021-07-02 02:17:24
- ប្រដាល់
ស្អែកដល់ហើយ១ប្រកួត១ម៉ឺនដុល្លារ ប៉ុន្តែសង្ឃឹមមិនមានរឿងដូចសប្ដាហ៍មុន...
- 2021-07-02 02:17:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អែកដល់ហើយ១ប្រកួត១ម៉ឺនដុល្លារ ប៉ុន្តែសង្ឃឹមមិនមានរឿងដូចសប្ដាហ៍មុន...
ចន្លោះមិនឃើញ
ល្ងាចស្អែកនេះគឺដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ King of fighter រវាងកីឡាករ ម៉ន សាម៉េត និង អេ អាំម៉ារីនភូថង ដណ្ដើមប្រាក់រង្វាន់ ៤០លានរៀល(១ម៉ឺនដុល្លារ)លើសង្វៀនហង្សមាស។
ដូចទៅនិងអ្នកគាំទ្រគុនខ្មែរដឹងហើយកាលពីថ្ងៃសៅរ៍ ទី២៦ មិថុនា គឺកក្រើកហ្វេសបុកមានអ្នករិះគន់ច្រើនពីការប្រកួតផ្ដាច់ព្រ័ត្ររបស់កូនលោក អេ ភូថង ម៉ឺន មេឃា ជាមួយ ឈិត សេរីវណ្ណថង នៅ CNC។ អ្នកគាំទ្រមួយចំនួនធំ រួមទាំងអតីតអ្នកប្រដាល់ផងដែរដែលហួសចិត្តទៅនិងការដាក់ពិន្ទុឲ្យ ឈិត សេរីវណ្ណថង ចាញ់វគ្គផ្ដាច់ព្រ័ត្រនោះ សូម្បីកីឡាករខ្លួនឯង លោក ឈុត សេរី ជាឪពុកមិនអាចទទួលយកលទ្ធផលនេះដែរ។ ការប៉ះទង្គិចគ្នានេះក៏មានការឆ្លើយឆ្លងពីលោក អេ ភូថង រួមទាំងប្រពន្ធកូនរបស់លោកថែមទៀតផង។
ងាកទៅនិយាយពីវគ្គផ្ដាច់ព្រ័ត្រស្អែកនេះវិញប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់តែម្ដង យ៉ាងណាសង្ឃឹមថាការចាញ់ឈ្នះឲ្យដាច់ស្រេច កុំឲ្យមានរឿងរាវវែងឆ្ងាយ ឬមិនអស់ចិត្តដូចសប្ដាហ៍មុនទៅចុះ។
បញ្ជាក់ដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះរវាង ម៉ន សាម៉េត និង អេ អាំម៉ារីនភូថង នេះធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១ លើសង្វៀនហង្សមាស ចាប់ពីម៉ោង៦ល្ងាចតទៅ៕