- 2021-07-01 08:23:30
- ប្រដាល់
ពេជ្រ សុផាន់ និយាយពីសមត្ថភាព ពេជ្រ ប៊ុនសិទ្ធ ឡើងសង្វៀនជាថ្មីស្អែកនេះ...
- 2021-07-01 08:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សុផាន់ និយាយពីសមត្ថភាព ពេជ្រ ប៊ុនសិទ្ធ ឡើងសង្វៀនជាថ្មីស្អែកនេះ...
ចន្លោះមិនឃើញ
លោក ពេជ្រ សុផាន់ លើកឡើងពីសមត្ថភាព ប៊ុនសិទ្ធ សម្រាប់ការប្រកួតស្អែកនេះគឺមិនមានអ្វីជាបញ្ហាចោទនោះទេ ពោលកូនសិស្សបានហាត់ពេញរយៈពេល១ខែមកហើយ។
លោក ពេជ្រ សុផាន់ បានឲ្យដឹងថាមុននេះថា ការវិលចូលសង្វៀនជាថ្មីនេះគឺ ពេជ្រ ប៊ុនសិទ្ធ បានហ្វឹកហាត់ក្បាច់ស្នៀត និងរាងកាយរយៈពេលប្រហែល១ខែមកហើយ។ ដូច្នេះអាចនិយាយបានថាត្រៀមខ្លួនបានល្អ ដោយគ្រាន់តែរូបគេអាក់ខានវ៉ៃរយៈពេលយូរប៉ុណ្ណោះ។
ចំពោះក្ដីសង្ឃឹមយកជ័យជម្នះលើដៃគូវិញ គ្រូប្រដាល់មានបទពិសោធច្រើនខាងលើនេះគិតត្រឹម ៥០/៥០ ប៉ុណ្ណោះដូចដឹងស្រាប់ហើយថា ប៊ុសិទ្ធ ទើបតែវិលចូលសង្វៀនជាលើកទី១ ក្រោយផ្អាក៦ខែមកនេះ។ អ្វីដែលលោកមើលឃើញនៅពេលនេះ ប៊ុសិទ្ធ ខំប្រឹងប្រែងខ្លាំង និងស្ដាប់ការណែនាំ។
រំលឹកដែរថា កីឡាករ ពេជ្រ ប៊ុនសិទ្ធ បានផ្អាកឡើងសង្វៀនរយៈពេលប្រហែលកន្លះឆ្នាំមកហើយបន្ទាប់ពីមានបញ្ហារកាំរកូសជាមួយគ្រូ។ យប់ស្អែកនេះ ពេជ្រ ប៊ុនសិទ្ធ នឹងត្រូវប្រកួតតទល់ជាមួយ ធន់ អៀងឡេង នៅលើសង្វៀនគូបូតា របស់បាយ័ន៕
វីដេអូហ្វឹកហាត់៖