• 2021-06-29 05:01:35
  • ប្រដាល់

អីយ៉ា​យប់​នេះ!​ អេ ​ភូថង​ ភ្នាល់​ជា​មួយ​ ស៊ីថូ ណាថាន់​ ទាយ​ថា​ក្រុម​នេះ​ឡើង​...​

  • 2021-06-29 05:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ខាង​ប្រដាល់​លោក​ អេ ​ភូថង​ ភ្នាល់​លេង​កម្សាន្ត​ជា​មួយ​ពិធី​ករ​ល្បី​ឈ្មោះ​ ស៊ីថូ ណាថាន់​ ដាក់​បាយមាន់​១ចាន​ និង​កាហ្វេ១កែវ​ ទាយ​ថា​ក្រុម​បាល់ទាត់​អាល្លឺម៉ង់​ នឹង​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​បន្ទាប់​ វគ្គ​៨ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ EURO 2020 យប់​នេះ។​

លោក ណាថាន់ និង​ អេ ភូថង

នេះ​បើ​តាម​ការ​បង្ហោះ​វីដេអូ​​មុន​នេះលើ​ផេក​លោក​ ស៊ីថូ ​ណាថាន់​ គឺ​បាន​និយាយ​បែប​សប្បាយ​ៗជា​មួយ​លោក​ អេភូថង​ អំពី​ក្រុម​ខ្លាំង​ប៉ះ​គ្នា​នៅ​យប់​នេះ​រវាង​ អង់គ្លេស​ និង​ អាល្លឺម៉ង់​ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។​ យ៉ាងណា​ដូច​ជម្រាប​ជូន​ខាង​លើ​អីចឹង​គឺ​ពិធីករ​នៅ​ CBS​ ជ្រើស​យក​ក្រុម​អង់គ្លេស​ឡើង​ទៅ​វគ្គ​ ៨ក្រុម​ ចំណែក​លោក​ អេ​ ភូថង​ ទាយ​ថា​អាល្លឺម៉ង់​ ជា​អ្នក​ឡើង​ទៅ​វិញ​នោះ​ទេ។​ រង់ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា​រវាង​អ្នក​ទាំងពីរ​នាក់​នេះ​នរណា​ទាយ​ត្រូវ​ឈ្នះ​យប់​នេះ។​

រំលឹក​ដែរ​ថា​ យប់​នេះ​ការ​ប្រកួត​វគ្គ​១៦ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​យូរ៉ូ​ គឺ​មាន​២គូ​ ទី១​ នៅ​ម៉ោង​ ១១​យប់​ អង់គ្លេស​ ប៉ះ​ អាល្លឺម៉ង់​ ចំណែក​គូ​ទី២​ ម៉ោង​ ២រំលងអធ្រាត្រ​ ស៊ុយអែត​ ប៉ះ​ អ៊ុយក្រែន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម