- 2021-06-29 02:06:30
- ប្រដាល់
ចៃដន្យណាស់! លំដាប់ជើងខ្លាំងចាញ់សន្លប់ដូចគ្នាក្នុងសប្ដាហ៍តែមួយ
- 2021-06-29 02:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៃដន្យណាស់! លំដាប់ជើងខ្លាំងចាញ់សន្លប់ដូចគ្នាក្នុងសប្ដាហ៍តែមួយ
ចន្លោះមិនឃើញ
កាលពីថ្ងៃសៅរ៍-អាទិត្យសប្ដាហ៍មុននេះអ្នកគាំទ្រគុនខ្មែរមានការភ្ញាក់ផ្អើលអំពីការភ្លាត់ចាញ់សន្លប់ដែលសុទ្ធតែជាជើងខ្លាំងដូចគ្នារួមមានដូចជា ឡៅ ចន្ទ្រា និង សុខ រិទ្ធ។
ទាំងកីឡាករ ឡៅ ចន្ទ្រា និង សុខ រិទ្ធ គឺសុទ្ធតែជើងខ្លាំង មានកេរ្តិ៍ឈ្មោះល្បីខណៈដែលការប្រកួតមុនៗកម្រចាញ់ និងភាគច្រើនបំផុតធ្វើបានល្អ។ យ៉ាងណាការពីថ្ងៃសៅរ៍ ទី២៦ មិថុនា ២០២១ នេះ ឡៅ ចន្ទ្រា ភ្លាត់ចូលកណ្ដាប់ដៃរបស់ ថៃ រិទ្ធ ក្នុងទឹក៣ធ្វើឲ្យអាជ្ញាកណ្ដាលរាប់ដល់ ៨ នៅតែមិនអាចបន្តការប្រកួតទៀតបាន។
ចំណែកកីឡាករ សុខ រិទ្ធ គឺភ្លាត់ចាញ់សន្លប់ សែន រ៉ាដេត កាលពីថ្ងៃអាទិត្យ តី២៧ មិថុនា ២០២១ នៅសង្វៀន TOWN។ ប៉ុន្តែកីឡាកររូបនេះបានឈ្នះ១ប្រកួតដំបូង និងចាញ់នៅប្រកួតទី២ ផ្ដាច់ព្រ័ត្រម៉ារ៉ាតុង។
ការចាញ់រហូតដល់សន្លប់នេះគឺឃើញអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរមានការភ្ញាក់ផ្អើលខ្លាំង និងបានបញ្ចេញមតិក៏ច្រើនដែរលើបណ្ដាញសង្គមហ្វេសបុកផងដែរបន្ទាប់ពីចប់ការប្រកួត។ រំលឹកដែរថា ឡៅ ចន្ទ្រា ជាកីឡាករជើងខ្លាំងប្រចាំក្លឹបឆត្រយោង ៩១១។ រីឯ សុខ រិទ្ធ ជាកីឡាករមកពីក្លឹបសៅយ៉ាន់កីឡាខេត្តបន្ទាយមានជ័យ៕
វីដេអូ សុខ រិទ្ធ ប៉ះ រ៉ាដេត
វីដេអូ ចន្ទ្រា ប៉ះ ថៃ រិទ្ធី