- 2021-06-25 02:03:01
- ប្រដាល់
អេ ភូថង សង្ឃឹមលើ មេឃា ៨០% ឈ្នះខ្សែក្រវាត់ និងលុយ២០លានរៀល
- 2021-06-25 02:03:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ ភូថង សង្ឃឹមលើ មេឃា ៨០% ឈ្នះខ្សែក្រវាត់ និងលុយ២០លានរៀល
ចន្លោះមិនឃើញ
អតីតជើងខ្លាំងក្នុងវិស័យប្រដាល់គុនខ្មែរ អេ ភូថង មានជំនឿចិត្តលើកូនប្រុសគឺ ម៉ឺន មេឃា រហូតដល់ ៨០% ដែលអាចឈ្នះ ឈិត សេរីវណ្ណថង ទទួលបាខ្សែក្រវាត់នាវគ្គផ្ដាច់ព្រ័ត្រថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ២០២១
លើកឡើងក្នុងកិច្ចសម្ភាសមួយលោក អេ ភូថង បានប្រាប់ថា សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រកូនរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយជាពិសេសក្បាច់ស្នៀតតែម្ដង។ លោកបង្ហើបថាការប្រកួតលើកនេះ មេឃា នឹងមានសមត្ថភាពប្លែក និងខុសពីមុនទៀត។
អតីតអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាខាងលើបន្ថែមទៀតថា បើទោះជាកូនប្រុសរបស់លោកធ្លាប់ឈ្នះ វណ្ណថង យ៉ាងណាក្ដីក៏មិនអាចមើលស្រាល ឬប្រហែសបានឡើយ។ ការសង្ឃឹមឈ្នះខ្ពស់បែបនេះគឺដោយសារតែ មេឃា គេដឹងទឹកចិត្ត ដឹងរបៀបវ៉ៃយ៉ាងណា លើសង្វៀនជាមួយ វណ្ណថង រូចហើយដូច្នេះគ្រាន់តែបន្ថែមបច្ចេកទេស តិចនិកបន្តិចទៀតប៉ុណ្ណោះ។
រំលឹកដែរថា ថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ២០២១ នេះ ម៉ឺន មេឃា នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ទម្ងន់ ៦០គីឡូក្រាមនៅសង្វៀន CNC ចាប់ពីម៉ោង ៦ល្ងាចតទៅ។ អ្នកដែលឈ្នះនឹងបានខ្សែក្រវាត់១គ្រឿង អមដោយប្រាក់រង្វាន់ ២០លានរៀល នឹងបន្តឡើងទៅដណ្ដើមខ្សែក្រវាត់១ប្រកួតទៀតជាមួយ ឃីម បូរ៉ា ដែលអាចទទួលបាន ២០លានរៀលបន្ថែមទៀត៕