• 2021-06-22 02:50:04
  • ប្រដាល់

ស៊ីហ្គេម​ ២០២១​ មិន​ទាន់​ច្បាស់​ក្ដី​ កីឡា​កាយ​វប្បកម្ម​កម្ពុជា​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​

  • 2021-06-22 02:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​ ថា​ទោះ​ស៊ីហ្គេម​ ២០២១​ ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៃ​ការ​ពន្យារ​ ឬ​លើក​ទៅ​ធ្វើ​ពេល​ក្រោយ​ក៏​ដោយ​ ប៉ុន្តែ​កីឡាករ​នៅ​តែ​បង្ហាញ​ឆន្ទៈ​ និង​បន្ត​ខំប្រឹង​ហ្វឹកហាត់​ត្រៀម​ដដែល។​

រូបភាពលើផេកសហព័ន្ធ

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ សុខ​ វណ្ណៈ​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ក្រុម​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ជា​និច្ច​ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ខាង​លើ​នេះ។​ មួយ​វិញ​ទៀត​ការ​ប្រឹងប្រែង​នេះ​គឺ​ស្រប​ទៅ ​និង​គោលការណ៍​ក៏​ដូច​ជា​ការ​ផ្ដល់​សេចក្ដី​ទុកចិត្ត​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​លើ​សហព័ន្ធ។​

លោក​ សុខ​ វណ្ណៈ​

តាម​រយៈ​ការ​ហ្វឹកហាត់​៣ខែ​កន្លង​ទៅ​នេះ​អគ្គលេខាធិការ​ខាង​លើ​មើល​ឃើញ​ថា​កីឡាករ​ទាំង​៤រូប​របស់​សហព័ន្ធ​ពិត​ជា​មាន​ការ​ខិតខំ​ និង​កាយសម្បទា​ក៏​មាន​ការ​រីកចម្រើន​ផង​ដែរ។​

រំលឹក​ដែរ​ថា​ ស៊ីហ្គេម​ លើក​ទី៣១​ ចុង​ឆ្នាំ​២០២១​ នេះ​គឺ​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​ថា​នឹង​បន្ត​រៀបចំ​ ឬ​ត្រូវ​លើក​ពេល​នោះ​ទេ​ព្រោះ​ដោយ​សារ​វិបត្តិ​កូវីដ ១៩។​ យ៉ាងណា​ប្រសិន​បើ​ព្រឹត្តិការណ៍​នេះ​បន្ត​រៀបចំ​ដដែល​នោះ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ផង​ដែរ៕​ អត្ថបទ​កែសម្រួល​ Cambodian SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី