• 2021-06-21 07:52:18
  • ប្រដាល់

ហ៊ុន​ ច័ន្ទរាជ្យ​ ប្រាប់​ចំណុច​ពិសេស​យក​ ឯម​ ដារ៉ូ​ ចុះ​កុងត្រា​វ៉ៃ​ក្នុង​ទ្រុង​នៅ​ S O W​

  • 2021-06-21 07:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodia Top Team​ ហ៊ុន​ ច័ន្ទរាជ្យ​ ហេតុ​ផល​ជ្រើសរើស​ ឯម​ ដារ៉ូ​ ចុះ​កុងត្រា​ជា​មួយ​កម្មវិធី​ S O W​ ព្រោះ​រូប​គេ​មាន​កម្លាំង​ខ្លាំង​ ដៃ​ធ្ងន់​ និង​មាន​ទេពកោសល្យ​វ៉ៃ​ក្នុង​ទ្រុង។​

លោក ហ៊ុន ច័ន្ទរាជ្យ (រូបភាពលើហ្វេសបុក)

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ចំណុច​ល្អ​ដែល​លោក​មើល​ឃើញ​ ឯម​ ដារ៉ូ​ មាន​ទី១​ កម្លាំង​ល្អ​ ទី២​ ដៃ​ធ្ងន់​ និង​ទី៣​ មាន​ទេពកោសល្យ​តែ​ម្ដង​ក្នុង​ការ​ហាត់​ក្បាច់​គុន​ចម្រុះ​ (MMA)។​ មួយ​វិញ​ទៀត​ឆាប់​ចាប់​បាន​នូវ​អ្វី​ដែល​លោក​បាន​បង្ហាត់​បង្រៀន។​

គ្រូ​ប្រដាល់​ MMA ​រូប​នេះ​ប្រាប់​ទៀត​ថា​ គោលដៅ​ខាង​មុខ​លោក​ចង់​ឲ្យ​ ដារ៉ូ​ មាន​បទ​ពិសោធ​វ៉ៃ​ក្នុង​ទ្រុង​នេះ​ឲ្យ​បាន​ច្រើន​សិន​ ជំហាន​បន្ទាប់​នាំ​រូប​គេ​ទៅ​រក​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​ធំៗ​ទៀត​ និង​មាន​តម្លៃ​ខ្លួន​ច្រើន​ផង​ដែរ។​

ឯម ដារ៉ូ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ កីឡាករ​ ឯម​ ដារ៉ូ​ ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​វ័យ​ក្មេង​ និង​កំពុង​មាន​កេរ្តិ៍ឈ្មោះ​គួរសម​បច្ចុប្បន្ន​នេះ។​ ដារ៉ូ​ ជា​កីឡាករ​ខ្មែរ​ទី២​ ហើយ​ដែល​បាន​ចុះ​កុងត្រា​ជា​មួយ​កម្មវិធី​វ៉ៃ​ក្នុង​ទ្រុង​របស់​ឥណ្ឌា​ S O W​ បន្ទាប់​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ រិន​ សារ័ត្ន ​មាន​ឈ្មោះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី