- 2021-06-17 08:19:51
- បាល់ទាត់
ប្រធាន Barcelona ៖ កុងត្រាថ្មី Messi ពន្យាពេលសិន ចាំលក់កីឡាករបាន
- 2021-06-17 08:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន Barcelona ៖ កុងត្រាថ្មី Messi ពន្យាពេលសិន ចាំលក់កីឡាករបាន
ចន្លោះមិនឃើញ
លោក Joan Laporta ប្រធានក្លឹប FC Barcelona បានបញ្ជាក់ថាកុងត្រាដែលគ្រោងតថ្មីឱ្យ Lionel Messi នោះត្រូវបានពន្យាពេលសិនហើយ ដោយរង់ចាំក្លឹបលក់កីឡាករចេញបានខ្លះសិន ដើម្បីកុំឱ្យខុសគោលការណ៍ FFP rules។
បន្ទាប់ពីលោក Laporta ចូលកាន់តំណែងប្រធានក្លឹបមកលោកបានធ្វើគ្រប់យ៉ាងដើម្បីអាចបន្ដកុងត្រាថ្មីឱ្យ Messi ។ រហូតដល់ប៉ុន្មានសប្ដាហ៍មុននេះ ធ្លាយដំណឹងថាប្រធានក្រុមរូបនេះបានយល់ព្រមតកុងត្រាថ្មីហើយ ដោយមានរយៈពេលដល់ទៅ២ឆ្នាំឯណោះ ដោយរង់ចាំតែចុះហត្ថលេខាប៉ុណ្ណោះ។
តែពេលនេះបើតាមសម្ដីលោក Laporta បានបញ្ជាក់ថាគម្រោងបន្ដកុងត្រា២ឆ្នាំនោះត្រូវពន្យាពេលសិនហើយ។ ការពន្យាពេលនេះ គឺរង់ចាំឱ្យក្លឹបអាចបញ្ចេញកីឡាករខ្លះដែលមានឈ្មោះក្នុងបញ្ជីលក់ចេញ ដើម្បីបានចំណូលចូលក្លឹប។ មួយវិញទៀត ដើម្បីកុំឱ្យខុសគោលការណ៍ចំណាយរបស់UEFA's Financial Fair Play ផងដែរ។ លោក ក៏បានបញ្ជាក់ទៀតថាតាមគម្រោងក្លឹបនឹងដាក់ឱ្យកីឡាករគេខ្ចីជើងច្រើនផងដែរ។
រំលឹកថានៅខែកុម្ភៈដើមឆ្នាំ២០២១នេះ របាយការណ៍មួយបានចេញថាក្លឹប Barcelona មានបំណុលកើនដល់១ពាន់លានផោនទៅហើយ។ ដែលនេះ អាចបញ្ជាក់បានថាក្លឹបនេះនឹងមិនអាចចំណាយប្រាក់ច្រើនទៅលើការទិញដូរកីឡាករបាននោះទេ៕