- 2021-06-17 02:25:25
- ប្រដាល់
លន បញ្ញា ប្រាប់មូលហេតុមិនសូវបានឡើងសង្វៀនញឹកញាប់ដូចគេ...
- 2021-06-17 02:25:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លន បញ្ញា ប្រាប់មូលហេតុមិនសូវបានឡើងសង្វៀនញឹកញាប់ដូចគេ...
ចន្លោះមិនឃើញ
កីឡាករ លន បញ្ញា ប្រាប់ពីមូលហេតុដែលមិនបានឡើងសង្វៀនញឹកញាប់ ឬរយាលប៉ុន្មានខែនេះគឺដោយសារសុខភាពមិនអំណោយផលត្រូវព្យាបាលមួយរយៈពេលសិន។
បញ្ហា បានឲ្យដឹងថា ចំពោះការមិនសូវបង្ហាញមុខ ឬមិនបានប្រកួតញឹកញាប់មួយរយៈពេលនេះគឺដោយសារបញ្ហាសុខភាព ដែលធ្វើឲ្យរូបគេត្រូវព្យាបាល។ គ្រូពេលប្រាប់ បញ្ញា ថាត្រូវសម្រាកទាំងការឡើងប្រកួត និងហ្វឹកហាត់មួយរយៈពេលដើម្បីឲ្យជាសះស្បើយឡើងវិញ។ រីឯបញ្ហាសុខភាពកើកអ្វីនោះ បញ្ហា មិនបានបញ្ជាក់ប្រាប់នោះទេ។
កូនសិស្សលោក ធន់ សុភា រូបនេះបន្ថែមទៀតថា រូបគេក៏ចង់ប្រកួតឲ្យបាន២ដងក្នុង១ខែដូចកីឡាករផ្សេងៗដែរ ដើម្បីបានថវិកាគ្រាន់ដោះស្រាយជីវភាព ប៉ុន្តែបញ្ហាដូចរៀបរាប់ខាងលើវារំខានដល់ការឡើងសង្វៀន។
រំលឹកដែរថា លន បញ្ញា ជាសិស្សគុននៃសមាគមប្រដាល់ក្រសួងការពារជាតិ។ ប៉ុន្មានខែមកនេះគេមិនសូវឃើញ លន បញ្ញា ឡើងប្រកួតតាមស្ថានីយញឹកញាប់ដូចកីឡាករផ្សេងៗនោះទេ ដោយឡែកសប្ដាហ៍នេះដែលមានឈ្មោះប្រកួតនោះក៏ដូរវិញហើយ៕