• 2021-06-16 05:16:36
  • ប្រដាល់

បូរ៉ា​ វិឆ័យ​ នរណា​នឹង​ឈ្នះ​ជំនួប​សងសឹក​ក្នុង​កម្មវិធី​ មីស៊ីលថាមពលគុនខ្មែរ​ អាទិត្យ​នេះ​

  • 2021-06-16 05:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មិន​សូវ​ញញឹម​ សោម​ វិឆ័យ​ នឹង​ត្រូវ​ប្រកួត​សងសឹក​ជា​ថ្មី​ទៀត​ជា​មួយ​កីឡាករ​ ឃីម​ បូរ៉ា​ ក្នុង​កម្មវិធី​ មីស៊ីល​ថាមពល​គុន​ខ្មែរ​ របស់​ CNC​ ថ្ងៃ​អាទិត្យ​នេះ​ ខណៈ​២ប្រកួត​មុន​មិន​ដែល​ឈ្នះ​សោះ។​

កីឡាករ ឃីម បូរ៉ា

ការ​សងសឹក​គ្នា​វិញ​រវាង​ បូរ៉ា​ និង​ វិឆ័យ​ ប្រកួត​នេះ​នឹង​ជក់ចិត្ត​ ព្រោះ​មាន​ម្នាក់​មិន​ស្គាល់​ឈ្នះ​សោះ​ ខណៈ​អ្នក​ទាំង​ពីរ​ចាត់​ទុក​ជា​កីឡាករ​មិនមែន​វ៉ៃ​លំលំ​នោះ​ទេ​នា​ពេល​កន្លង​ទៅ។​ វិឆ័យ​ តែងតែ​ចិញ្ចឹម​ចិត្ត​ចង់​សាក​ក្បាច់​គុន​ក៏​ដូច​ជា​ចង់​ឈ្នះ​លើ​ជើង​ខ្លាំង​បន្ទាយមានជ័យ​ ឃីម​ បូរ៉ា​ ព្រោះ​ខ្លួន​មិន​ទាន់​ស្គាល់​ឈ្នះ១ដង​ណា​ឡើយ​ស្រប​ពេល​សមត្ថភាព​មាន​ការ​រីកចម្រើន​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។​

កម្មវិធីប្រកួត (រូបភាពផ្ដល់ជូន)

ជំនួប​សងសឹក​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​គឺ​ត្រូវ​បាន​ផ្ដល់​ឱកាស​ពី​ CNC​ ក្នុង​កម្មវិធី​ថ្មី​មីស៊ីល​ថាមពល​គុន​ខ្មែរ ​បើក​ឆាក​ប្រកួត​ទី១​ ពី​ថ្ងៃ​អាទិត្យ​នេះ​តទៅ។​ កម្មវិធី​ប្រដាល់​ថ្មី​នេះ​ត្រូវ​បាន​លោក​ ម៉ា ស៊ីថេត​ ដែល​ជា​អ្នក​រៀបចំ​ប្រាប់​ឲ្យ​ដឹង​ថា​ នឹង​រក​គូ​ពិសេសៗ​ដើម្បី​ប្រកួត​ឲ្យ​ជក់ចិត្ត​ និង​ពេញ​ចិត្ត​សម្រាប់​អ្នកគាំទ្រ​គុន​ខ្មែរ។​ មួយ​វិញ​ទៀត​កម្មវិធី​នេះ​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ថ្មីៗ​ឲ្យ​មាន​បទ​ពិសោធ​ សាង​កេរ្តិ៍ឈ្មោះ​លើ​កីឡា​ប្រដាល់​នេះ។​

រំលឹក​ដែរ​ថា​ ២ប្រកួត​ចុង​ក្រោយ​របស់​ សោម​ វិឆ័យ​ ចាញ់​ពិន្ទុ​កីឡាករ​ ឃីម​ បូរ៉ា​ ទាំង​ពីរ​លើក។​ ចំណែក​ជំនួប​សងសឹក​លើក​ទី៣នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី២០​ ខែ​មិថុនា​ ២០២១​ ចាប់​ពី​ម៉ោង​ ១១​ថ្ងៃ​ត្រង់​​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់