• 2021-06-14 03:56:09
  • ប្រដាល់

អីយ៉ា!​ រិន​ សារ័ត្ន​ បបួល​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ វ៉ៃ​ដាក់​ទ្រុង​ភ្នាល់​លុយ​ ១០​លាន​

  • 2021-06-14 03:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​កីឡាករ​ រិន​ សារ័ត្ន​ មុន​នេះ​បាន​បញ្ជាក់​ថា​ «ខ្ញុំ​អន់​ណាស់​ ប៉ុន្តែ​វាយ​ដាក់​ទ្រុង​ ខ្ញុំ​សុំ​វាយ​ជា​មួយ​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ម្នាក់​ណា​ក៏​បាន​ ដាក់​ដើម​ផាន់​ ១០​លាន​រៀល។ គុន​ខ្មែរ​ខុស​ពី​វាយ​ដាក់​ទ្រុង​ សង្ឃឹម​ថា​បង​ប្អូន​យល់»។​

កីឡាករ រិន សារ័ត្ន និងលោក ស៊ន អេលីត

បន្ទាប់​ពី​លេចឮ​ដំណឹង​ថា​កីឡាករ​ រិន​ សារ័ត្ន​ បាន​ចុះ​កុងត្រា​ប្រកួត​ជា​មួយ​កម្មវិធី​ MMA​ មួយ​នៃ​ប្រទេស​ឥណ្ឌា​កន្លងទៅ​រួច​មក​ ក៏​មាន​មតិ​ច្រើន​លើក​ឡើង​ពី​រូប​គេ​ មាន​ទាំង​និយាយ​ដល់​សមត្ថភាព​វ៉ៃ​ក្នុង​ស្រុក​បច្ចុប្បន្ន​នេះ​ទៀត​ផង។​ អាច​ជា​រឿង​ទាំង​នេះ​ហើយ​ទើប​កីឡាករ​ រិន​ សារ័ត្ន​ បង្ហោះ​លើ​ហ្វេសបុក​របស់​គេ​បបួល​វ៉ៃ​ក្នុង​ទ្រុង​រហូត​ហ៊ាន​ភ្នាល់​លុយ​ដល់​ទៅ​ ១០​លាន​រៀល​ឯណោះ។​

រំលឹក​ដែរ​ថា​ រិន​ សារ័ត្ន​ ជា​អតីត​អ្នក​ប្រដាល់​ក្នុង​ទ្រុង​របស់​កម្ពុជា​នា​ពេល​កន្លង​ទៅ​ និង​ធ្លាប់​បាន​ប្រឡូក​ច្រើន​ការ​វ៉ៃ​ក្នុង​ទ្រុង​ MMA​ ដូច​ជា​សង្វៀន​ ONE​ កម្មវិធី​ធំៗ​មួយ​ចំនួន​ទៀត។​ បច្ចុប្បន្ន​កូន​សិស្ស​លោក​ ហ៊ុន​ ចន្ទរាជ្យ​ រូប​នេះ​ក៏​ឡើង​សង្វៀន​គុន​ខ្មែរ​តាម​បណ្ដា​ទូរទស្សន៍​ផ្សេងៗ​ផង​ដែរ៕​

ការ​បង្ហោះរបស់ សារ័ត្ន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់