• 2021-06-11 03:14:15
  • ប្រដាល់

អីយ៉ា​សា្ងត់​ៗ​ រិន​ សារ័ត្ន​ ចុះ​កុងត្រា​វ៉ៃ​ MMA​ នៅ​ប្រទេស​ឥណ្ឌា​

  • 2021-06-11 03:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ និង​គុន​ចម្រុះ​ រិន​ សារ័ត្ន​ បាន​ចុះ​កុងត្រា​ជា​មួយ​កម្មវិធី​ S O W​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ MMA​ នៅ​ឯ​ប្រទេស​ឥណ្ឌា​ អំឡុង​ខែ​តុលា​ ឆ្នាំ​២០២១​ ខាង​មុខ​នេះ​រួចរាល់​ហើយ។​

កីឡាករ រិន​ សារ័ត្ន

លោក​ ហ៊ុន​ ចន្ទរាជ្យ​ បាន​គ្រូ​បង្វឹក​របស់​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​កូន​សិស្ស​របស់​លោក​នឹង​វិល​ចូល​សង្វៀន​ MMA​ នៅ​ខែ​តុលា​ ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​នៅ​ឯ​ប្រទេស​ឥណ្ឌា។​ ចំពោះ​ការ​ចរចា​ និង​កុងត្រា​ក៏​ធ្វើ​រួចរាល់​ដែរ។​

គ្រូ​ប្រចាំ​ក្លឹប​ Cambodia Top Team​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​តម្លៃ​ខ្លួន​វិញ​គឺ​ប្រហាក់ប្រហែល​និង​សង្វៀន​ ONE​ ។​ ដូច្នេះ​ហើយ​ សារ័ត្ន​ នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​បណ្ដើរៗ។​ បុរស​ខ្មែរ-អាមេរិក​ រូប​នេះ​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​កម្មវិធី​ប្រកួត​នៅ​ឥណ្ឌា​ខាង​លើ​បាន​ស្គាល់​កីឡាករ​កម្ពុជា​ក៏​ដូច​ជា​ក្លឹប​ Cambodia Top Team។​

លោក ហ៊ុន ចន្ទរាជ្យ

រំលឹក​ដែរ​ថា​ កីឡាករ​ រិន​ សារ័ត្ន​ ជា​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​លើ​វិស័យ​ប្រដាល់​គុន​ចម្រុះ​ MMA​ មួយ​រូប​ពី​មុន។​ ដោយ​សារ​កូវីដ​ ១៩​ លើ​សកលលោក​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​បាន​ត្រឹម​ប្រកួត​គុន​ខ្មែរ​តាម​សង្វៀន​នានា​ប៉ុណ្ណោះ​បច្ចុប្បន្ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី