- 2021-06-09 08:11:51
- ប្រដាល់
សិស្សកំពុងឡើងខ្លាំងប្រហែល ១៥នាក់ ធន់ សុភា បង្ហើយបច្ចេកទេសបែបនេះ...
- 2021-06-09 08:11:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សកំពុងឡើងខ្លាំងប្រហែល ១៥នាក់ ធន់ សុភា បង្ហើយបច្ចេកទេសបែបនេះ...
ចន្លោះមិនឃើញ
សមាគមប្រដាល់ក្រសួងការពារជាតិឥលូវនេះអាចឈរលេខ១ហើយដែលមានសិស្សក្មេងៗច្រើន និងឡើងកូដជាខ្លាំងខណៈលោក ធន់ សុភា ជាគ្រូបង្ហើបថាត្រូវយកចិត្តទុកដាក់បង្ហាត់ក៏ដូចជាដឹងចិត្តសិស្សទើបបានផលអីចឹង។
លោក ធន់ សុភា បានឲ្យដឹងថា លោកពិតជាទទួលស្គាល់ថាឥលូវសមាគមប្រដាល់ក្រសួងការពារជាតិសំបូរសិស្សក្មេងៗឡើងច្រើនមែន ហើយបើរាប់ទៅប្រហែលខ្ទង់១៥នាក់។ ចំពោះការរីកចម្រើនទាំងសមត្ថភាព និងកេរ្តិ៍ឈ្មោះទាំងនេះគឺដោយសារតែការខំប្រឹងប្រែងជាខ្លាំងនាពេលកន្លងមក។
បើនិយាយពីបច្ចេកទេស ឬការបង្ហាត់វិញគឺលោកមានការយកចិត្តទុកដាក់លើការបង្ហាត់ពួកគេ ស្វែងយល់ចិត្តរបស់សិស្សថាចង់បានអ្វី ចង់ធ្វើអ្វីតាំងពីមុនប្រកួត ឬប្រកួតរួចជាដើម។ មួយវិញទៀតការគ្រប់គ្រងសិស្សមិនធ្វើតឹងរ៉ឹងពេកទេអាចធ្វើឲ្យកីឡាករតឹងតែងផ្នែកអារម្មណ៍ (Stress) ដូច្នេះមានពេលត្រូវហាត់ មានពេលត្រូវសម្រាកធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេជាដើម។
រំលឹកដែរថា សមាគមប្រដាល់ក្រសួងការពារជាតិឥលូវនេះមានកេរ្តិ៍ឈ្មោះបោះសំឡេងជាខ្លាំងក្នុងវិស័យប្រដាល់គុនខ្មែរដែលមានធនធានក្មេងៗច្រើន និងសមត្ថភាពលេចធ្លោ។ កីឡាករដែលល្បីឈ្មោះខ្លះៗក្នុងសមាគមនេះរួមមាន លន បញ្ញា ប៊ុន សុធា តាញ់ មករា ធន់ អៀងឡៃ ធន់ ចំរ៉ុង ធន់ ផានិត ជាដើម ធន់ អៀងឡេង ធន់ ស៊ីហុង ធន់ ផាន់ណា ជាដើម៕