- 2021-06-07 01:53:40
- ប្រដាល់
ម៉ន សាម៉េត៖ ឈ្នះក៏ជេរ ចាញ់ក៏ជេរ ស្មើក៏ជេរ...
- 2021-06-07 01:53:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ន សាម៉េត៖ ឈ្នះក៏ជេរ ចាញ់ក៏ជេរ ស្មើក៏ជេរ...
ចន្លោះមិនឃើញ
អ្នកប្រដាល់ចាស់វស្សា ម៉ន សាម៉េត បង្ហោះហ្វេសបុកម្សិលមិញនេះថា «ពេលឈ្នះក៏ជេរ ពេលឈ្នះក៏ជេរ ពេលស្មើក៏ជេរ មិនដឹងថាត្រូវធ្វើម៉េចផ្គាប់ចិត្តមនុស្សត្រូវទៅលោកអត់យល់»។
ម្សិលមិញនេះបន្ទាប់ពីបញ្ចប់ការប្រកួតនៅលើសង្វៀន TOWN រួចមក ម៉ន សាម៉េត បានបង្ហោះអត្ថន័យដូចទៅនិងការសរសេរខាងលើអីចឹង ដោយក្នុងន័យនោះទំនងរូបគេត្រូវបានអ្នកគាំទ្រមួយចំនួនរិះគន់អំពីការប្រកួតរបស់គេហើយ។
មួយវិញទៀត សាម៉េត ចង់មានន័យថា ពេលប្រកួតចាញ់ទៅសមថារិះគន់ ឬបន្ទោសជាដើម ប៉ុន្តែពេលឈ្នះ ឬស្មើហើយនៅតែមានពាក្យរិះគន់ដដែលជាហេតុធ្វើឲ្យរូបគេព្រលយពាក្យថា ផ្គាប់ចិត្តអ្នកគាំទ្រមិនត្រូវ។ ចំណែកអ្នកគាំទ្រមួយចំនួនដែល FAN របស់ ម៉ន សាម៉េត បានលើកទឹកចិត្ត និងប្រាប់កុំឲ្យយកចិត្តទុកដាក់ជាមួយអ្នកដែលមិនសូវមានប្រយោជន៍ ឬអ្នកដែលបន្ទច់បង្អាក់ផ្លូវក្នុងវិស័យប្រដាល់នេះ។
រំលឹកដែរថា កីឡាករ ម៉ន សាម៉េត ជាអ្នកប្រដាល់ចាស់វស្សាមួយរូបក្នុងវិស័យប្រដាល់គុនខ្មែរ។ រូបគេលេងលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ ម្សិលមិញនេះបានប្រកួតស្មើគ្នាជាមួយ វៀត ប៊ុនឌឿន នៅ Mas Fight ១ទឹក ៩នាទី៕