- 2021-06-04 02:34:18
- ប្រដាល់
អ្នកប្រដាល់ណាខ្លះកើតកូវីដ ១៩ អំឡុងពេលផ្ទុះជំងឺកាចសាហាវមួយនេះ
- 2021-06-04 02:34:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ណាខ្លះកើតកូវីដ ១៩ អំឡុងពេលផ្ទុះជំងឺកាចសាហាវមួយនេះ
ចន្លោះមិនឃើញ
អំឡុងពេលផ្ទុះជំងឺកូវីដ ១៩ នៅកម្ពុជានេះមានប្រជាជនច្រើនបានកើតជំងឺកាចសាហាវមួយនេះ និងបន្តមានឆ្លងក៏ដូចជាស្លាប់ផងដែរបច្ចុប្បន្ននេះ។ ចំណោមអ្នកឆ្លងទាំងនោះក៏មានអតីត និងអ្នកប្រដាល់ផងបានរកឃើញថាកើតជំងឺខាងលើនេះ ប៉ុន្តែបានព្យាបាលជាសះស្បើយវិញ។
ទី១ អតីតអ្នកប្រដាល់ទម្ងន់ស្រាល ម៉ន វិរៈ
ប្អូនប្រុសរបស់ ម៉ន សាម៉េត រូបនេះក៏បានកើតជំងឺកូវីដ ១៩ ផងដែរកន្លងទៅ និងបានទៅព្យាបាលនៅឯកោះពេជ្រ។ ម៉ន វិរៈ ប្រើពេលមិនយូរទេក៏ជាសះស្បើយ និងអនុញ្ញាតឲ្យវិលត្រលប់ទៅផ្ទះវិញ។
ទី២ កីឡាករ ពុទ្ធ ឆាយរិទ្ធី
អ្នកប្រដាល់ចាស់វស្សារូបនេះក៏រកឃើញថាកើតកូវីដ ១៩ ផងដែរពីមុន ដោយឆ្លងពីភរិយាដែលជាអ្នកលក់ត្រីនៅផ្សារឈូកមាស។ កីឡាករក្បាច់ចម្រុះរូបនេះក៏ប្រើពេលមិនយូរដែរក្នុងការព្យាបាល បន្ទាប់មកក៏ជាសះស្បើយអាចត្រលប់ទៅផ្ទះវិញ។
ទី៣ អតីតប្រដាល់ រ៉េវ វិរ័ត្ន
អតីតអ្នកប្រដាល់ជើងខ្លាំង និងជាចៅក្រមបច្ចុប្បន្ននេះក៏ឆ្លងជំងឺកូវីដ ១៩ ផងដែរ។ យ៉ាងណា វិរ័ត្ន ក៏ឆាប់ជាសះស្បើយធម្មតាវិញដែរ បន្ទាប់ពីរូបគេបានសម្រាកព្យាបាលអស់មួយរយៈរួចមក។
ទី៤ កីឡាករ ឡៅ ចិត្រា
ម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿង និងមេដាយស៊ីហ្គេម រូបនេះក៏បានកើតជំងឺកូវីដ ១៩ ផងដែរ បន្ទាប់ពីរូបគេបានចុះបេសកកម្មតាមតំបន់ផ្សេងៗនៅរាជធានីភ្នំពេញ។ ចិត្រា ក៏មិនចំណាយពេលយូរក្នុងការព្យាបាលដែរ ពោលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះក៏ជាសះស្បើយវិញ និងអាចវិលត្រលប់ទៅផ្ទះ៕
រំលឹកដែរថា បច្ចុប្បន្ននេះកម្ពុជាកំពុងរងគ្រោះនូវជំងឺកាចសាហាវកូវីដ ១៩ ដូចទៅនិងបណ្ដាប្រទេសផ្សេងៗផងដែរ។ ឥលូវនេះផងដែរការឆ្លងហាក់កំពុងហក់ខ្ពស់នៅឡើយដែលស្ថិតក្នុងការព្រួយបារម្ភទៀតផង៕