- 2021-06-03 10:45:46
- បាល់ទាត់
Hazard យល់យ៉ាងណាដែរ ពេល Real តែងតាំង Ancelotti?
- 2021-06-03 10:45:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hazard យល់យ៉ាងណាដែរ ពេល Real តែងតាំង Ancelotti?
ចន្លោះមិនឃើញ
ខ្សែស្លាបបែលហ្សិកកីឡាករ Eden Hazard យល់ថា រឿងដែល Real Madrid តែងតាំងលោក Carlos Ancelotti ធ្វើជាគ្រូបង្គោល ជាដំណឹងល្អសម្រាប់ខ្លួន។
និយាយប្រាប់ RTBF កាលពីពេលថ្មីៗនេះ Hazard បានលើកឡើងថា៖ " គ្រប់គ្នានៅ Real Madrid ដឹងពីស្នាដៃរបស់ Ancelotti ចំពោះក្លឹប។ គាត់ឈ្នះ Champions League ហើយគាត់ស្គាល់កីឡាករជាច្រើននាក់។ យើងដឹងថា គាត់ជាគ្រូបង្វឹកមួយដ៏មានបទពិសោធន៍ " ។
Hazard បានបន្ថែមថា៖ " ខ្ញុំមិនស្គាល់គាត់ក្នុងលក្ខណៈជាមិត្តភាពផ្ទាល់ខ្លួននោះទេ តែបើខ្ញុំឮគាត់ជាមនុស្សល្អណាស់ ដែលចង់តែឈ្នះ។ នេះហើយជាអ្វីដែលយើងត្រូវការ។ យើងនឹងមានពេលវេលាធ្វើការជាមួយគ្នា។ នេះជារឿងល្អសម្រាប់ខ្ញុំ " ៕