• 2021-06-02 08:13:20
  • បាល់ទាត់

ទី​បំផុត​ធ្លាយ​រឿង​ Messi ​យល់​ព្រម​បន្ដ​កុងត្រា​២​ឆ្នាំ​នៅ Barcelona ​ទៀត

  • 2021-06-02 08:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​នៅ​អេស្ប៉ាញ ​បាន​បង្ហើប​ថា​ពេល​នេះ Lionel Messi ​បាន​យល់​ព្រម​បន្ដ​កុងត្រា​ជាមួយ​ក្រុម FC Barcelona ​ទៀត​ទៅ​ហើយ ​ដោយ​មាន​រយៈ​ពេល​ដល់​ទៅ​២​ឆ្នាំ​ឯ​ណោះ។

​ការ​យល់​ព្រម​នេះ ​កើត​ឡើង​បន្ទាប់​ពី​ក្លឹប​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រូបគេ ​និង​ពន្យល់​ពី​គោលដៅ ​ក៏​ដូចជា​បញ្ហា​ហិរញ្ញវត្ថុ​នានា​ដែល​ក្លឹប​កំពុង​ជួប​ប្រទះ។ ​មួយ​វិញ​ទៀត ​ក្រុម​ការងារ​របស់​លោក Laporte ​ដែល​ជា​ប្រធាន​ក្លឹប​នោះ ​ក៏​បាន​បក​ស្រាយ​និង​បង្ហាញ​ផែនការ​ច្បាស់​លាស់​សម្រាប់​ប្រាក់​ឈ្នួល​កីឡាករ ​និង​ការ​ចំណាយ​នានា​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​ផង​ដែរ។

​ក្រៅ​ពី​រឿង​ទាំង​នេះ​ហើយ ​កាសែត​នៅ​អេស្ប៉ាញ ​ក៏​បាន​អះអាង​ទៀត​ថា​ការ​យក Sergio Aguero ​មក​រួម​ក្រុម​បាន​របស់ Barcelona ​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ Messi ​យល់​ព្រម​បន្ដ​លេង​២​ឆ្នាំ​ទៀត​ដែរ។ ​Aguero ​ជា​មិត្ត​ល្អ​របស់ Messi ​តាំង​ពី​តូច​មក ​ហើយ​ពួកគេ​ទាំង​ពីរ​នាក់​នេះ​តែងតែ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​និច្ច។ ​អតីត​កីឡាករ Manchester City ​បាន​និយាយ​ថ្ងៃ​ចុះ​កុងត្រា​ថា រូបគេ​ក៏​សង្ឃឹម Messi ​បន្ដ​លេង​នៅ​ទឹក​ដី Camp Nou ​ជាមួយ​ខ្លួន​ទៀត​ដែរ។

​សូម​បញ្ជាក់​ថា​កុងត្រា​ចាស់​របស់ Messi ​នៅ​ក្លឹប Barcelona ​គឺ​ទទួល​បាន​៧១​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ដែល​នេះ​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​មួយ។ ​ដោយ​ឡែក​សម្រាប់​កុងត្រា​ថ្មី​ដែល​ត្រៀម​នឹង​ចុះ​ខាង​មុខ​នេះ ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​នឹង​តំឡើង​ប៉ុន្មាន​ទៀត ​ឬ​លក្ខខណ្ឌ​អ្វី​បន្ថែម​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់