• 2021-06-02 05:21:58
  • ប្រដាល់

ចូលរួម​ត្រេកអរ​ប្រពន្ធ​កីឡាករ​ ឡៅ​ ចិត្រា​ ក៏​ជា​ពី​ជំងឺ​កូវីដ​ ១៩​ ដែរ​ថ្ងៃ​នេះ​

  • 2021-06-02 05:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​ត្រេកអរ​ភរិយា​កីឡាករ​ជើង​ខ្លាំង​ ឡៅ​ ចិត្រា​ បាន​ជា​ពី​ជំងឺ​កូវីដ​ ១៩​ វិញ​ហើយ​ថ្ងៃ​នេះ​ ខណៈ​បង​ថ្លៃ​របស់​គេ​ ឡៅ​ ចន្ទ្រា​ ក៏​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​ដែរ។​

វណ្ណនន់​ និង ចិត្រា

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាង​ វេត វណ្ណនន់​ ដែល​ជា​ភរិយា​ ឡៅ​ ចិត្រា​ មុន​នេះ​បញ្ជាក់​ថា​នៅ​ពេល​នេះ​រូប​គេ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩​ វិញ​ហើយ​ថ្ងៃ​នេះ​បន្ទាប់​ពី​គ្រូ​ពេទ្យ​តេស្ត​ឃើញ​អវិជ្ជមាន​ជា​បន្តបន្ទាប់។​ ជា​មួយ​គ្នា​នេះ​ដែរ​កីឡាករ​ ឡៅ​ ចន្ទ្រា​ ដែល​ជា​បង​ថ្លៃ​របស់​ វណ្ណនន់​ ក៏​បាន​បង្ហោះ​លើ​ហ្វេសបុក​របស់​គេ​ថា​ ថ្ងៃ​នេះ​ខ្លួន​ក៏​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ និង​បាន​ការ​អនុញ្ញាត​ទៅ​ផ្ទះ​វិញ​បាន។​

ចន្ទ្រា ពេល​ធ្វើចត្តាឡីស័កកន្លងទៅ

រំលឹក​ដែរ​ថា​ អ្នក​នាង​ វេត វណ្ណនន់​ ភរិយា​របស់​កីឡាករ ​ឡៅ​ ចិត្រា​ បាន​ឆ្លង​កូវីដ​ ១៩​ កាល​ពី​ថ្ងៃ​ទី១៩​ ខែ​ឧសភា​ ឆ្នាំ​២០២១​ នៅ​ឯ​ខេត្ត​កែប។​ ចំណែក​ ឡៅ​ ចន្ទ្រា​ ឡៅ ​ស៊ីណាត​ ខេម​ ចាន់​ ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ​ផង​ដែរ​បន្ទាប់​ពី​ ចិត្រា​ រក​ឃើញ​ថា​មាន​កូវីដ ១៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី