• 2021-05-31 00:30:00
  • ប្រវត្តិ​​

​សែន​ រ៉ាដេត​ និយាយ​បែប​នេះ​ក្រោយ​ចៅក្រម​ឲ្យ​ចាញ់​ រិន​ ដេវីត...​

  • 2021-05-31 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​កោះកុង​ សែន​ រ៉ាដេត​ ថា​ចាញ់​ ឬ​ឈ្នះ​ វា​គ្មាន​ឥទ្ធិពល​មក​លើ​ឆន្ទៈ​ខ្លួន​នោះ​ទេ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​មាន​ចាញ់​ មាន​ឈ្នះ។​

ការ​លើក​ឡើង​របស់ រ៉ាដេត

នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ផេក​របស់​ សែន​ រ៉ាដេត​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៩​ ឧសភា​ ២០២១​ យ៉ាង​ដូច្នេះ​ថា​ «សូម​អរគុណ​សម្រាប់​ការ​គាំទ្រ​ និង​លើក​ទឹកចិត្ត​របស់​បង​ប្អូន​ទាំង​អស់​គ្នា​ ចាញ់​ ឬ​ឈ្នះ​វា​គ្មាន​ឥទ្ធិពល​មក​លើ​ឆន្ទៈ​យើង​នោះ​ទេ​ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ មាន​ចាញ់​ មាន​ឈ្នះ»។​

កាល​ពី​ថ្ងៃ​សៅរ៍​នោះ​​ពេល​ប្រកាស​លទ្ធផល​គេ​ឃើញ​ រ៉ាដេត​ មាន​ការ​ស្រឡាំងកាំង​ផង​ដែរ​នៅ​ពេល​ដែល​ចៅ​ក្រម​ដាក់​ពិន្ទុ​ឲ្យ​រូប​គេ​ចាញ់​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​កីឡាករ​ រិន​ ដេវីត។​ ចំពោះ​ការ​ប្រកួត​នោះ​ដែរ​គេ​ឃើញ​ថា​ប្អូន​ប្រុស​របស់​ សែន​ រ៉ាឌី​ ខាង​លើ​នេះ​ពិត​ជា​ខំប្រឹង​ខ្លាំង​ និង​ដើរ​បុក​ចូល​វ៉ៃ​ទាំង​៥ទឹក​តែ​ម្ដង។​

សែន រ៉ាដេត និង​មិត្តរួមក្លឹប

រំលឹក​ដែរ​ថា​ ការ​ដំឡើង​ទម្ងន់​ទៅ​៥៤​គីឡូក្រាម​នៅ​ប្រកួត​ទី១​ របស់​ សែន​ រ៉ាដេត​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៩​ ខែ​ឧសភា​ ២០២១​ គឺ​ចាញ់​ពិន្ទុ​ រិន​ ដេវីត​ ដោយ​មិន​ឯកច្ឆន្ទ​ ៤-១។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ឯ​សង្វៀន​ CNC​ កម្មវិធី​ខារ៉ាបាវ​ ហើយ​ រិន​ ដេវីត​ ជា​ម្ចាស់​ប្រាក់​លាន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់