• 2021-05-28 03:00:46
  • ប្រដាល់

ស៊ន​ អេលីត៖​ រ៉ាដេត​ ប៉ះ​ រិន​ ដេវីត​ លើក​នេះ​គឺ​សង្ឃឹម​ ៥០%​ ប៉ុន្តែ​លោក​ពេញ​ចិត្ត​ចំណុច​មួយ​

  • 2021-05-28 03:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​របស់​ សែន​ រ៉ាដេត​ លោក​ ស៊ន​ អេលីត​ ដាក់​ក្ដី​សង្ឃឹម​លើ​សិស្ស​ខ្លួន​ត្រឹម​ ៥០%​ ប៉ុណ្ណោះ​នា​ជំនួប​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ CNC​ ស្អែក​នេះ​ ព្រោះ​ រិន​ ដេវីត​ ធំ​ និង​កម្លាំង​ល្អ​ថែម​ទៀត​ផង។​

កីឡាករ សែន រ៉ាដេត

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​គ្នា​លើក​ទី១​ របស់​ រ៉ាដេត​ និង​ រិន​ ដេវីត​ ស្អែក​នេះ​សង្ឃឹម​ត្រឹម​ ៥០-៥០​ ប៉ុណ្ណោះ។​ ដូច​ដឹង​ស្រាប់​ហើយ​ថា​កូន​សិស្ស​របស់​លោក​គឺ​វ៉ៃ​ទម្ងន់​តូច​ទេ​ពី​មុន​ ខណៈ​ឥលូវ​ចាប់​ផ្ដើម​លេង​ទម្ងន់​ថ្មី​ ហើយ​ប៉ះ​ដៃគូ​ល្អ​គ្រប់​ក្បាច់​ និង​កម្លាំង​ថែម​ទៀត​ដូច្នេះ​ហើយ​មិន​សង្ឃឹម​ច្រើន​នោះ​ទេ​តែ​អាច​វ៉ៃ​បាន​គូ​នេះ។​

គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ថា​ អ្វី​ដែល​លោក​ពេញ​ចិត្ត​បំផុត​គឺ​ចិត្ត​មោះមុត​របស់​ សែន​ រ៉ាដេត​ តែ​ម្ដង​ គ្រប់​ការ​ប្រកួត​ឲ្យ​តែ​ថា​វ៉ៃ​គឺ​វ៉ៃ​ហើយ​មិន​ចេះ​ខ្លាច​ញញើត​អ្វី​ឡើយ។​ ដូច្នេះ​សម្រាប់​ការ​ប្រកួត​នេះ​លោក​នៅ​តែ​ទុកចិត្ត​លើ​កូន​សិស្ស​របស់​លោក ប៉ុន្តែ​មិន​ហ៊ាន​ថា​មុន​ទេ​ព្រោះ​កីឡា​សុទ្ធ​តែ​ហាត់​ដូច​គ្នា។​

លោក ស៊ន អេលីត

រំលឹក​ដែរ​ថា​ សែន​ រ៉ាដេត​ នឹង​ត្រូវ​វ៉ៃ​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ជើង​ខ្លាំង​ រិន​ ដេវីត​ នៅ​ថ្ងៃ​ស្អែក​នេះ​ឯ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​ ២រសៀល​តទៅ។​ ការ​ប្រកួត​នេះ​ជា​ប្រកួត​ដំបូង​របស់​ រ៉ាដេត​ ដែល​ឡើង​ទម្ងន់​មក​លេង​ ៥៤​គីឡូក្រាម​ ខណៈ​ពី​មុន​រូប​គេ​វ៉ៃ​ត្រឹម​ ៥១-៥២​ ប៉ុណ្ណោះ៕​

កម្មវិធីប្រកួត (រូបភាព Sport Zone)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី