• 2021-05-27 09:42:18
  • ប្រដាល់

តាមពិត​ Antoine Pinto ​ធ្លាប់​ប្រាប់​ កែវ​ រំចង់​ ថា​ខ្លួន​ជា​ខ្មែរ​តាំង​ពី​មុន​មក​ម្ល៉េះ​

  • 2021-05-27 09:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​ឆ្លងឆ្លើយ​សារ​លើ​ហ្វេសបុក​ Antoine Pinto ​និង​កីឡាករ​ កែវ​ រំចង់​ បាន​បញ្ជាក់​ថា​ មែនទែន​ទៅ​ពួកគេ​បាន​និយាយ​គ្នា​យូរ​ហើយ​អំពី​ការ​ជាប់​ឈាមជ័រ​ជា​ខ្មែរ​នេះ។​

សាររបស់ កែវ រំចង់

កែវ រំចង់​ «ខ្ញុំ​នៅ​ចាំ​ថា​អ្នក​ធ្លាប់​ប្រាប់​ខ្ញុំ!​ ល្អ​ណាស់​ប្អូន»​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​សរសេរ​ក្នុង​ហ្វេសបុក​ផ្សេង​ទៀត​ថា ​«ខ្ញុំ​ចាំ​បាន​ថា​គាត់​ប្រាប់​ខ្ញុំ​ គាត់​ជា​ខ្មែរ​ និង​ស្រឡាញ់​ប្រទេស​កម្ពុជា​ និង​បងប្អូន​ខ្មែរ​ទាំង​អស់​គ្នា»។​

​រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​កីឡាករ​ប្រដាល់​ Antoine Pinto ដែល​ល្បី​នៅ​ថៃ ​បញ្ជាក់​ថា​ខ្លួន​មាន​ឈាមជ័រ​ជា​ខ្មែរ​ ព្រោះ​មាន​ម្ដាយ​ជា​កូន​កាត់​ខ្មែរ-បារាំង។​ ក្នុង​នោះ​គេ​ឃើញ​មាន​អ្នក​គាំទ្រ​កម្ពុជា​សាទរ​ជា​ខ្លាំង​តាម​រយៈដំណឹង​មួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី