• 2021-05-24 02:51:32
  • បាល់ទាត់

១ គ្រាប់​យប់មិញ Kane ឈ្នះ Salah ដណ្ដើម​ស្បែកជើងមាសទាន់កំណត់ត្រា Alan Shearer

  • 2021-05-24 02:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​ទី​២៣​​លើក្រុម Leicester City របស់ Harry Kane កាល​ពី​យប់​មិញ​បាន​ធ្វើ​ឱ្យ​គេ​ឈ្នះ​ស្បែក​ជើង​មាស នៅ​ក្របខ័ណ្ឌ Premire League ជាលើក​ទី​៣ ចំណែក​ Mohamed Salah មាន​​ត្រឹម​២២​គ្រាប់ប៉ុណ្ណោះ ព្រោះ​ខ្សែ​ប្រយុទ្ធ​ហង្សក្រហម​ Liverpool មិន​អាច​រកគ្រាប់​បាន​ ​ទោះ​ក្រុម​ពួកគេ​ឈ្នះ Crystal Palace ២-០ ក៏​ដោយ។

អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់​បន្ថែម​ទៀតនោះ គឺ​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួចរបស់​ក្រុម​មាន់​ខ្នាយ​មាស រក​គ្រាប់​បាល់បាន​​លើស​២០គ្រាប់​​នៅ​ Premier League រហូត​ដល់​ទៅ ៥ លើក​ក្នុង​រយៈ​ពេល​ ៧​ ឆ្នាំ​ចុង​ក្រោយ​នេះ ចាប់​តាំង​ពី​រដូវ​កាល​ឆ្នាំ២០១៧-២០១៨​មក។

ការ​គ្រង​ស្បែក​ជើង​មាស​ជាលើក​ទី​៣​​នេះដែរ​ បាន​ធ្វើ​ឱ្យ Kane ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​​​ឆ្នើម​នៅ Premier League តាម​ទាន់​កំណត់​ត្រា​របស់​ខ្សែ​ប្រយុទ្ធ Alan Shearer ប៉ុន្តែ​ពួកគេ​ទាំង​ពីរ​នៅមិន​ទាន់​អាច​បំបែក​កំណត់​ត្រា​ Thierry Henry បាន​ទេ​ដ្បិត​កីឡាករ​បារាំង​រូប​នេះទទួល​បាន​រហូត​ដល់​ទៅ​ ៤ ដង។

គួរ​បញ្ជាក់​ថា មួយ​គ្រាប់​របស់ខ្សែ​ប្រយុទ្ធ​អង់គ្លេសវ័យ​២៧​ឆ្នាំ Harry Kane លើ​ក្រុម​កញ្ច្រោង​ខៀវ Leicester City រក​បាន​នៅ​នាទី ៤១ ចំណែក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វែល Gareth Bale រក​បាន​២​គ្រាប់​ម្នាក់ឯង និង​១​គ្រាប់​ទៀត​ជា​គ្រាប់ Own Goal ធ្វើ​បាន​ដោយ​​កីឡាករ​ Leicester K.Schmeichel៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់