• 2021-05-21 14:00:13
  • បាល់ទាត់

ចចាមអារ៉ាម​ថា​ Chelsea នឹង​ឲ្យ​កីឡាករ​៣​រូប​នេះ​ដើម្បី​ប្ដូរ​យក​ Kane ពី​ Spurs

  • 2021-05-21 14:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ នឹង​ឲ្យ​កីឡាករ​៣រូប​របស់​ខ្លួន​ និង​លុយ​មួយ​ចំនួន​ធំ​បន្ថែម​ទៀត​ ដើម្បី​ប្ដូរ​យក​ខ្សែ​ប្រយុទ្ធ​ Harry Kane ពី​ក្លឹប​ Tottenham Hotspur សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

បើ​តាម​ប្រភព​ខាង​លើ​កីឡាករ​ទាំង​៣រូប​របស់​ Chelsea ដែល​ត្រៀម​ប្ដូរ​យក​ Kane នោះ​គឺ​ ខ្សែ​ប្រយុទ្ធ​ Callum Hudson-Odoi អ្នក​ចាំ​ទី​ Kepa Arrizabalaga និង​ខ្សែ​ប្រយុទ្ធ​ Tammy Abraham ។

យ៉ាង​ណា​ក្ដី​មក​ទល់​នឹង​ពេល​នេះ​ រឿង​រ៉ាវ​ខាង​លើ​គ្រាន់​តែ​ពាក្យ​ល្ហិចល្ហៀង​ ដោយ​មិន​ទាន់​មាន​ប្រភព​ផ្លូវ​ការ​ពី​ក្លឹប​ទាំង​២ខាង​លើ​នេះ​ ចេញ​បកស្រាយ​លម្អិត​ពី​រឿង​មួយ​នេះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ Kane បាន​ប្រកាស​សុំ​ចាក​ចេញ​ពី​ Spurs តែ​ក្លឹប​នេះ​ហាក់​បី​ដូច​មិន​ព្រម​ឲ្យ​កីឡាករ​រូប​នេះ​ចេញ​ ដោយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្លឹប​បាន​ដាក់​តម្លៃ​លក់​ជាង​ ១៨២​លាន​ដុល្លារ​ ទៅ​ក្លឹប​ណា​ដែល​ចង់​បាន​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់