• 2021-05-21 07:54:25
  • បាល់ទាត់

Allegri ​មិន​ព្រម​ទៅ​ដឹក​នាំ Spurs ​ឡើយ ​ដោយ​ចាំ​ឱកាស​ទៅ Real Madrid ​វិញ​

  • 2021-05-21 07:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Allegri ​បាន​បដិសេធ​មិន​ទៅ​ដឹក​នាំ​ក្រុម Spurs ​ឡើយ ​ដោយ​លោក​ហាក់​មាន​បំណង​ចង់​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​ច្រើន​ជាង ព្រោះ​ក្លឹប​មួយ​នេះ​ក៏​កំពុង​ទាក់ទង​លោក​ដែរ។

​Spurs ​ក្រោយ​ពី​ដក​លោក Jose Mourinho ​ចោល ​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ពង្រឹង​ក្រុម​ឡើង​វិញ។ ​ពួកគេ​បាន​ទាក់ទង​ទៅ​លោក Allegri ​អតីត​អ្នក​ចាត់ការ​ក្រុម Juventus ​ដែល​នៅ​ទំនេរ​មិន​ទាន់​ទទួល​ការងារ។ តែ​ចម្លើយ​គឺ​ត្រូវ​បាន​បដិសេធ ​ដោយ​បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ហាក់​ដូចជា​រង់ចាំ​ឱកាស​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​វិញ។

​ការ​ចាំ​ឱកាស​នេះ​ក៏​ដោយសារ​តែ​លោក Zidane ​មាន​គម្រោង​ចាកចេញ​ពី​តំណែង​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ​ហើយ ​បើ​ទោះ​ជា​ក្រុម Real Madrid ​ឈ្នះ​ជើង​ឯក La Liga ​ឬ​អត់​ក៏​ដោយ។ ​លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​ចង់​បាន លោក Allegri ​មក​ជំនួស ​ព្រោះ​កន្លង​មក​ធ្លាប់​ទាក់ទង​ចង់​បាន​មក​ដឹក​នាំ​ក្រុម​ម្ដង​ហើយ តែ​មិន​បាន​សម្រេច។ ​លើក​នេះ ប្រសិន​បើ​លោក Perez ​ហៅ​មក​ដឹក​នាំ​ក្រុម​ម្ដង​ទៀត ​ច្បាស់​ណាស់​នឹង​មក​ដឹក​នាំ​ក្រុម​នេះ​មិន​ខាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់