• 2021-05-21 02:01:15
  • បាល់ទាត់

Kane ​ចេញ​មុខ​និយាយ​ថា ​Spurs ​ប្រហែល​ជា​លក់​គេ​ហើយ ​បើ​បាន​១០០​លាន​ផោន​

  • 2021-05-21 02:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Harry Kane ​បាន​ចេញ​មុខ​មក​អះអាង​ថា​ដោយ​ខ្លួន​ឯង​ថា​ចប់​រដូវ​កាល​នេះ ​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម Spurs ​ហើយ ​ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​តាំង​ពី​ដើម​មក។

​ដោយ​ក្នុង​នោះ​មាន​ក្លឹប​ជា​ច្រើន កំពុង​ចាប់​អារម្មណ៍​លើ​រូបគេ ​មាន​ទាំង Manchester City , Manchester United ​និង Chelsea ​ជា​ដើម។ ​យ៉ាងណាមិញ ​នៅ​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​បាន​បង្ហាញ​មុខ​ថា​នឹង​ដាក់​តម្លៃ​ប៉ុន្មាន​ដើម្បី​យក​រូបគេ​ឡើយ ព្រោះ​ទំនង​ជា​ក្លឹប Spurs ​នឹង​លក់​កីឡាករ​ឆ្នើម​របស់​ពួកគេ​ម្នាក់​នេះ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​មិន​ខាន។

​សម្រាប់​សាមី​ខ្លួន Kane ​វិញ ​កាល​ពី​ម្សិលមិញ​នេះ​ក៏​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​មិន​ដែល​និយាយ​ថា​ខ្ញុំ​ចង់​បន្ដ​នៅ Spurs ​ទៀត​ទេ ពេល​នេះ​ផ្លូវ​បំបែក​បាន​មក​ដល់​ហើយ។ Daniel Levy ​ទំនង​ជា​នឹង​ព្រម​លក់​ខ្ញុំ​ចេញ​ហើយ​ប្រសិន​បើ​បាន​តម្លៃ​១០០​លាន​ផោន”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់