• 2021-05-20 02:07:42
  • ប្រដាល់

គូ​នេះ​ដឹង​តែ​ជក់ចិត្ត​ហើយ​ស្អែក​ សុខ​ រិទ្ធ​ ប៉ះ​ កាន់​ ម៉េងហុង​

  • 2021-05-20 02:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កំពុង​ឡើង​កូដ​ កាន់​ ម៉េងហុង​ ថា​ស្អែក​នេះ​នឹង​ប្រឹង​ធ្វើ​ឲ្យ​អស់​សមត្ថភាព​ លទ្ធផល​យ៉ាង​ណា​ក៏​ព្រម​ទទួល​យក​ដែរ​នា​ជំនួប​មិត្តភាព​ជា​មួយ​សិស្ស​ច្បង​ សុខ​ រិទ្ធ​ លើ​សង្វៀន​គូបូតា​ នៅ​បាយ័ន។​

ការលើក​ឡើងរបស់ កាន់​ ម៉េងហុង

ដូច​ទៅ​និង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​អីចឹង​ ពោល​សង្វៀន​គូបូតា​យប់​ស្អែក​នេះ​គឺ​មាន​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​មក​ពី​ជាយ​ដែន​ សុខ​ រិទ្ធ​ និង​កីឡាករ​កំពុង​ឡើង​កូដ​ កាន់​ ម៉េងហុង។​ ក្នុង​នោះ​ដែរ​ ម៉េងហុង​ បាន​លើក​ឡើង​ក្នុង​ហ្វេសបុក​របស់​ខ្លួន​ថា​ «ជួប​គ្នា​ថ្ងៃ​ស្អែក​ចាប់​ពី​យប់​ម៉ោង​ ៧តទៅ​ ជា​ការ​ប្រកួត​ដកស្រង់​បច្ចេកទេស​ ទោះ​ឈ្នះ​ ឬ​ចាញ់​ខ្ញុំ​ទទួល​យក​ទាំង​អស់​ ស៊ូៗ»។​

កម្មវិធីប្រកួត​គូបូតា (រូបភាព Bayon Kun Khmer boxing)

បើ​និយាយ​ពី​បទ​ពិសោធ​ និង​បច្ចេកទេស​គឺ​ សុខ​ រិទ្ធ​ ហាក់​មាន​ប្រៀប​ជាង​ ម៉េងហុង​ ប៉ុន្តែ​សិស្ស​គុន​នៃ​ក្លឹប​នាគរាជចតុមុខ​រូប​នេះ​សមត្ថភាព​ក៏​មិន​ធម្មតា​ និង​កំពុង​ឡើង​កូដ​ផងដែរ​ថ្មីៗ​នេះ​ឈ្នះ​ ហ៊ឹម​ សេរី​ សន្លប់​ទៀត​ផង។​ យ៉ាង​ណា​មាន​តែ​រង់ចាំ​មើល​ថា​ នរណា​ជា​អ្នក​ឈ្នះ​នា​ការ​ប្រកួត​នៅ​សង្វៀន​បាយ័ន​ កម្មវិធី​គូបូតា​ យប់​ម៉ោង​៧​ ស្អែក​នេះ​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី