• 2021-05-06 02:58:59
  • ប្រដាល់

ឈិត​ សេរីវណ្ណថង​ បង្ហើប​ពី​ស្នៀត​គ្រោះថ្នាក់​របស់​ សូត្រ​ វាសនា​ មុន​ប្រជែង​៣ពិន្ទុ​

  • 2021-05-06 02:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​ Kick Boxing​ ឈិត​ សេរីវណ្ណថង​ ថា​អ្នក​ប្រដាល់​ សូត្រ​ វាសនា​ ល្អ​ទាត់​លើ​ និង​ចាប់​លេង​ជង្គង់។​

កីឡាករ ឈិត​ សេរីវណ្ណថង

ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​ដែល​បាន​ជួប​ប្រកួត​ជា​មួយ​ សូត្រ​ វាសនា​ ពី​មុន​មក​ទេ​ ប៉ុន្តែ​បាន​មើល​ពី​ការ​ប្រកួត​របស់​អ្នក​លេង​គុន​ខ្មែរ​នេះ​ខ្លះៗ​ដែរ។​ វាសនា​ មាន​កម្ពស់​ខ្ពស់​ដូច្នេះ​ក្បាច់​ជង្គង់​ល្អ​ ចំណែក​ស្នៀត​ទាត់​លើ​ និង​ធាក់​ក៏​ល្អ​ផង​ដែរ។​

កម្មវិធីប្រកួត (រូបភាព Sport Zone)

កូន​ប្រុស​លោក​ ឈុត​ សេរី​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សម្រាប់​លើក​នេះ​រូប​គេ​ហ្វឹកហាត់​បាន​ច្រើន​ជាង​ពេល​នៅ​ឯ​ស្រុក​កំណើត​ ពោល​គឺ​ហាត់​ជាប់​រហូត​តែ​ម្ដង។​ វណ្ណថង​ សង្ឃឹម​ថា​នឹង​អាច​យក​៣ពិន្ទុ​បន្ថែម​សម្រាប់​ការ​ប្រកួត​មួយ​នេះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី២​ ក្នុង​ពូល​ A​ ជា​មួយ​ សូត្រ​ វាសនា​ នៃ​កម្មវិធីឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦០​គីឡូក្រាម​របស់​ CNC។​ ចំណែក​ការ​ប្រកួត​សន្សំ​ពិន្ទុ​១គូ​ទៀត​គឺ​ ម៉ឺន​ មេឃា​ ប៉ះ​ ឡុង​ ជិន។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ ទី៨​ ឧសភា​ ២០២១​ នៅ​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់