- 2021-05-04 08:56:14
- ប្រដាល់
ក្លឹបប្រដាល់ហាត់បែបសុខភាព ២ធំៗខាតរាប់ម៉ឺនដុល្លារអំឡុងកូវីដនេះ...
- 2021-05-04 08:56:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបប្រដាល់ហាត់បែបសុខភាព ២ធំៗខាតរាប់ម៉ឺនដុល្លារអំឡុងកូវីដនេះ...
ចន្លោះមិនឃើញ
ក្លឹបប្រដាល់ហាត់បែបសុខភាព Cambodian Top Team និង Prodal fight & fitness studio ខាតលុយរាប់ម៉ឺនដុល្លារជាពិសេស៣ខែចុងក្រោយនេះដោយសារតែកូវីដ ១៩។
លោក ហ៊ុន ចន្ទរាជ្យ គ្រូប្រដាល់ប្រចាំក្លឹប Cambodian Top Team បានឲ្យដឹងថា នេះលោករាប់តែ ២-៣ ខែចុងក្រោយខាតលុយប្រហែលជាង ១ម៉ឺនដុល្លារឯណោះពីការបើកបង្ហាត់សិស្សបែបសុខភាព។ ឥលូវនេះក៏កំពុងតែពិបាកផងដែរចំពោះការចំណាយលើក្លឹប ពីព្រោះក្នុងមួយខែបង់ថ្លៃដី ហូបចុក និងទឹកភ្លើងគិតទៅខ្ទង់៣០០០ដុល្លារឯណោះ។
ចំណែកលោក Derek អ្នកគ្រប់គ្រងក្លឹប Prodal fight & fitness studio លើកឡើងដែរថា គិតទៅក្លឹបបិទរហូតមកតាំងពីផ្ទុះកូវីដ ដូច្នេះគ្មានចំណូលនោះទេ ប៉ុន្តែត្រូវចំណាយបង់ប្រាក់លើថ្លៃដីជាប្រចាំ។ បើទោះជាមានការបន្ធូរបន្ថយខ្លះៗពីម្ចាស់ដីក្ដី ប៉ុន្តែក៏នៅតែពិបាកសម្រាប់ពួកលោក ព្រោះក្លឹបនៅបិទគ្មានចំណូល ហើយបើសភាពការណ៍បន្តយូរបែបនេះទៀតរឹតតែពិបាកណាស់ចំពោះក្លឹប។
រំលឹកដែរថា មួយរយៈពេលចុងក្រោយ ឬតាំងពីផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ មកកម្ពុជាបន្តរកឃើញអ្នកកូវីដ ជាច្រើនរហូតដល់ថ្ងៃអ្នកកំពុងសម្រាកព្យាបាលជាង១ម៉ឺននាក់ហើយ។ ដោយឡែកខាងវិស័យកីឡា ឬប្រជាជននៅភ្នំពេញ ក្នុងតាខ្មៅត្រូវបានបិទខ្ទប់ជិត១ខែផងដែរ៕