• 2021-05-03 22:56:46
  • បាល់ទាត់

កន្លង​មក​ក៏​មាន​ប្រមុខ​រដ្ឋ​ប្រទេស​នេះ អញ្ជើញ​ Messi និង​ Neymar ទៅ​លេង​ស្រុក​គេ​ដែរ

  • 2021-05-03 22:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ពិចារណា​ក្នុង​ការ​អញ្ជើញ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar Jr. មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ក្រោយ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩​ផុត​រលត់។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ Sabay ក៏​បាន​រក​ឃើញ​ថា តាម​ពិត​ទៅ ក៏​ធ្លាប់​មាន​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​មួយ​ បាន​អញ្ជើញ​ទាំង Messi និង Neymar ទៅ​លេង​ស្រុក​គេ​ដែរ។

ប្រទេស​នោះ​គឺ ប្រទេស​អ៊ីស្រាអែល។ កាល​ពី​ខែ​សីហា ឆ្នាំ២០១៣ លោក​ប្រធានាធិបតី Shimon Peres បាន​អញ្ជើញ​ក្លឹប​ Barcelona ដោយ​ផ្ទាល់​ខ្លួន​លោក​តែ​ម្ដង ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​ឈ្មោះ​ថា "ដំណើរ​ទស្សនកិច្ច​សន្តិភាព"។

ដំណើរ​ទស្សនកិច្ច​លើក​នោះ​ធ្វើ​ឡើង​ស្រប​ពេល​ ដែល​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ចរចា​ស្វែង​រក​សន្តិភាព​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។ រី​ឯ​នៅ​មជ្ឈិមបូព៌ា​ឯណេះ​វិញ ក្រុម Barcelona ទាំង​មូល​បាន​ទៅ​តំបន់​សាសនា​នា​ទីក្រុង​ជេរូហ្សាឡឹម បន្ទាប់​មក​ទៅ​បង្វឹក​ក្មេងៗ​អ៊ីស្រាអែល និង​ក្មេងៗ​ប៉ាឡេស្ទីន​លក្ខណៈ​ជា Football Clinic នៅ​តំបន់ West Bank ក៏​ដូច​ជា​ទីក្រុង Tel-Aviv។

អំឡុង​ពេល​ដែល Barcelona ចុះ​ធ្វើ​ Football Clinic នៅ​អ៊ីស្រាអែល​គេ​ក៏​សង្កេត​ឃើញ​ លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏​ចូល​រួម​លេង​បាល់​ជាមួយ​នឹង ក្រុម​កីឡាករ​ផង​ដែរ៕

ប្រភព៖ ក្រសួង​ការបរទេស​អ៊ីស្រាអែល

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់