- 2021-05-03 08:53:12
- ប្រដាល់
សេងម្នី កីឡាករកំពូលអាវុធធ្ងន់ប្រចាំស្រុកថៃ តែប៉ះស៊ុបភើឡេករកចន្លោះវាយអត់ឃើញ
- 2021-05-03 08:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេងម្នី កីឡាករកំពូលអាវុធធ្ងន់ប្រចាំស្រុកថៃ តែប៉ះស៊ុបភើឡេករកចន្លោះវាយអត់ឃើញ
ចន្លោះមិនឃើញ
សេងម្នីត្រូវបានគេដឹងថាជាកីឡាករដែលមានប្រជាប្រិយភាពខ្លាំងជាងគេម្នាក់នៅតាមបណ្ដាសង្វៀនធំៗក្នុងប្រទេសថៃ ដោយសារតែការប្រកួតរបស់គេល្អនិងមិនដែលធ្វើឲ្យអ្នកទស្សនាខកចិត្តឡើយ។
ជាអ្នកប្រដាល់ដែលចូលចិត្តប្រើអាវុធធ្ងន់ៗមិនថាដៃ ជើងឬក៏កែង គេទទួលបានតម្លៃខ្ពស់ដល់សែនបាតឯណោះក្នុងការប្រកួតម្ដងៗ។ តែក្នុងជំនួបមួយជាមួយអ្នកលេងជើងម៉ាស៊ីន ស៊ុបភើឡេកកាលពីឆ្នាំ២០១៧ នៅសង្វៀន Rajadamnern សេងម្នីរកចន្លោះវាយមិនឃើញសោះ។
សេងម្នីជាកីឡាករចូលចិត្តចេញអាវុធច្រើន ខុសពីស៊ុបភើឡេកជាប្រភេទកីឡាករវាយក្បាច់ចាំស្រង់យកតែពិន្ទុប៉ុណ្ណោះ។ ក្នុងការប្រកួត សេងម្នីបានព្យាយាមដើរចូលវាយគ្រប់ទឹក ប៉ុន្តែដោយសារតែក្បាច់បាំង និងទាត់កាត់សងរបស់ស៊ុបភើឡេកល្អពេក ធ្វើឲ្យគេមិនអាចរកកន្លែងវាយឃើញនិងចាញ់ពិន្ទុ។
តាមប្រវត្តិ សេងម្នីនិងស៊ុបភើឡេក ធ្លាប់វាយគ្នាតាំងពីនៅតូចៗរហូតដល់ធំសរុបប្រមាណជាង១០ដង។ ក្នុងនោះសេងម្នីធ្លាប់ឈ្នះ ស៊ុបភើឡេកតែ២ដងគត់ ក្រៅពីនោះចាញ់ទាំងអស់មិនដែលស្មើ៕